សន្ដិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ទើបចេញពីគុកក្តៅៗបានចូលប្លន់ជនរងគ្រោះដល់ក្នុងផ្ទះ

ដោយ៖សុខុម

ស្ទឹងត្រែង:សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗក្រោយប្លន់នារីម្នាក់យកទ្រព្យសម្បត្តិអស់មួយចំនួនធំនៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយធ្វើសកម្មភាពសមត្ថកិច្ចក្រុងស្ទឹងត្រែងក៏បានឃាត់ខ្លួនបញ្ជូនទៅស្នងការខេត្តនៅព្រឹកថ្ងៃទី៨ធ្នូដើម្បីកសាងសំណំរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ នូ គឹមសេង អាយុ២៩ឆ្នាំ ទីកន្លែងកំណើត ភូមិព្រែក  សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទីលំនៅបច្ចុប្បន្ន នៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងគឺធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធគ្រឿងញៀន ។

ជនរងគ្រោះ ឈ្មោះ ស៊ុន ស្រីម៉ៅ អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

តាមសម្ដីជនរងគ្រោះបាននិយាយថាជនសង្ស័យចូលទៅក្នុងផ្ទះជនរងគ្រោះ ដោយយកដៃទាំងពីរមកច្របាច់ក រុញចូលទៅក្នុងបន្ទប់ទឹកវាយជាច្រើនដៃយកជើងជាន់ក និងក្បាលបោកទៅលើជញ្ជាំង បណ្តាលឲ្យបាត់បង់ស្មារតី។បន្ទាប់មកជនសង្ស័យបានកាត់យកខ្សែរក (ផ្លាក់ទិន) ចំនួន ០១ខ្សែពីកនិងយកកាបូបមានលុយចំនួន១,៣០០,០០០ រៀលហើយក្រោយមកសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យមកវិញ៕