សន្ដិសុខសង្គម

ឈាមស្រែកស្បែកហៅ ! ជនសង្ស័យសម្លាប់សង្សារនៅក្នុងបន្ទប់ជួលដែលបង្កឲ្យមានការភ្ញាក់ផ្អើលនោះបានចូលសារភាព

ដោយ:សុខុម
ភ្នំពេញ៖ ជនសង្ស័យជា ឃាតករសម្លាប់សង្សារខ្លួនឯងបានចូលសារភាពនៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ខេត្តសៀមរាបហើយនៅថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២៣នេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបញ្ជូនជនសង្ស័យទៅសាកសួរនៅភ្នំពេញដែលជាកន្លែងកើតមានករណីឃាតកម្មដើម្បីមានវិធានការតាមផ្លូវច្បាប់។


សូមរំលឹកថាកាលពីថ្ងៃទី៧ធ្នូមានការភ្ញាក់ផ្អើលដោយដំបូងៗថាមាននារីរូ​បស្រស់ម្នាក់ធ្វើអត្តឃាតនៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅខាងក្រោយផ្សារវិញមិង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។


ជនរងគ្រោះឈ្មោះ ស៊ិម រ៉ាឌី អាយុ១៩ឆ្នាំគឺជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រកាណាឌីយ៉ា មានស្រុកកំណើត នៅភូមិ សំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះភំុ ផាអាយុ២០ឆ្នាំរស់នៅភូមិអូរគគីកណ្ដាលឃុំរំលងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។


តាមចម្លើយសារភាពជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួនបានច្របាច់កយកខ្នើយសម្លាប់សង្សារ រួចយកសពទៅភ្ជួរក្នុងបន្ទប់ទឹកដើម្បីបង្វែទៅជាករណីចងកក្នុងបន្ទប់ទឹក។ក្រោយមកខ្លួនក៏ចាក់សោរជាប់ពីក្រៅចេញដំណើរទៅខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប។
ជនសង្ស័យសារភាពថា មូលហេតុដែលរូបគេ ដាច់ចិត្តសម្លាប់មនុស្សដែលខ្លួនស្រលាញ់ដោយសារឈ្លោះប្រកែកគ្នាហាមជនរងគ្រោះមិនឲ្យទាក់ទងជាមួយប្រុសដទៃ៕