អន្តរជាតិ

ក្រុមហ៊ុនXអតីត Twitterបានអះអាងថាមានអតិថិជនជាង១០លាននាក់បានចុះឈ្មោះប្រើប្រាស់សេវាកម្មX

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃព្រហស្បតិ៍អ្នកស្រី Linda Yaccarino ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន  X បានអះអាងថានៅក្នុងសេវាកម្មកសម្រាប់វេទិការផ្សព្វផ្សាយសង្គម ក្រុមហ៊ុន  X ទទួលបានអតិថិជនដល់ទៅជាង ១០ លាននាក់ហើយដែលបានចុះឈ្មោះជាសមាជិករបស់បណ្តាញផ្សព្វផ្សាយសង្គមនៅក្នុងខែធ្នូនេះ។

ក្រុមហ៊ុន  X ត្រូវបានគេស្គាល់កាលពីមុនថាជា Twitter ដែលធ្លាប់រងគ្រោះខាតបង់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មជាង ៧៥ លានដុល្លារនៅចុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុនដែលមានម៉ាកយីហោធំៗល្បីៗមួយចំនួនបានផ្អាកយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ X នេះបើយោងតាមសារព័ត៌មាន New York Times ។

ក្រុមហ៊ុន  X ដែលមិនបញ្ចេញទិន្នន័យរបស់អ្នកប្រើប្រាស់ មិនអាចទាក់ទងភ្លាមៗដើម្បីសុំការធ្វើអត្ថាធិប្បាយអំពីរទម្រង់នៃការចុះឈ្មោះនៅក្នុងខែធ្នូធៀបនឹងមធ្យមភាគដែល Yaccarino បានបង្ហាញនូវតួលេខនេះនោះទេ។ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន  X បាននិយាយកាលពីខែកក្កដាថាគេហទំព័រនេះមានអ្នកប្រើប្រាស់ជាង ៥៤០ លាននាក់ក្នុងមួយខែៗ។

ក៏ប៉ុន្តែមានក្រុមហ៊ុនជាច្រើនដូចជា Apple, Disney, Warner Bros Discovery, Comcast, Lions Gate Entertainment, Paramount Global និង IBM បាននិយាយកាលពីខែវិច្ឆិកាថាពួកគេបានផ្អាកការផ្សាយពាណិជ្ជកម្មនៅលើបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន X ។

ទន្ទឹមនឹងនេះផងដែលោក Musk ក៏បានដាក់បណ្តាសាលើអ្នកផ្សាយពាណិជ្ជកម្មដែលងាកចេញពីបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន X របស់គាត់ដោយសារតែគាត់បានគាំទ្រអ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម X ដែលអះអាងថាជនជាតិជ្វីហ្វក្លែងក្លាយនាំឲ្យមានការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិស្បែកស។

បើយោងតាមរបាយការណ៍ពីក្រុមឃ្លាំមើលមានឈ្មោះថា Media Matters បានរកឃើញការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនធំៗនៅជាប់នឹងការប្រកាសក្នុងបណ្តាញផ្សព្វផ្សាយសង្គម X ដែលគាំទ្រលទ្ធិណាស៊ី។ ក្រុមហ៊ុន X បាន​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ចុង​ខែ​វិច្ឆិកា ប្រឆាំង​នឹង​សារព័ត៌មាន Media Matters ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ជាសាធារណ:៕

ប្រភព៖ Reuters