ព័ត៌មានជាតិ

អាជីវករនៅភ្នំពេញម្នាក់ឧបត្ថម្ភរថយន្តទំនើប១គ្រឿងដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

លោក ឈៀង  លីហ័រ ជាអាជីវករ ម្នាក់នៅភ្នំពេញ បាន ឧបត្ថម្ភ នូវរថយន្តចំនួន ០១គ្រឿង មានបំពាក់ស៊ីរ៉ែនរួចជាស្រេច ដល់ស្នង ការរដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ  ។

រថយន្តដែលសប្បុរសជនបានផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

មន្ត្រីនគរបាលខេត្តបានអោយដឹងកាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៣ថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ឈៀង លីហ័រ  ដែល បាន ឧបត្ថនូវរថយន្តដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទុកជាមធ្យោបាយសម្រាប់ប្រើ ប្រាស់ ក្នុងកិច្ចការ ល្បាត ការពារសន្តិសុខ សុវត្ថិភាព  បង្ការ បង្រ្កាប និង ថែរក្សាណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិ ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យទទួលរថយន្តពីសប្បុរសជន

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបន្ទាយមានជ័យឆ្លៀតឱកាសនោះលោកមិនត្រឹមតែថ្លែងអំណរគុណប៉ុណ្ណោះទេ គឺជូនបានពរដល់សប្បុរសជនដែលបានផ្តល់នូវរថយន្តនោះផងដែរ៕