សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីនារីស្រស់ស្អាតម្នាក់ស្លាប់ក្នុងបន្ទប់ជួលយ៉ាងអាថ៌កំបាំង

ដោយ៖សុខុម

ភ្នំពេញ ៖ ក្រោយពីមាននារីរូបស្រស់ម្នាក់ធ្វើអត្តឃាតស្លាប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃទើបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយផ្សារវិញមិង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញពេលនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃការស្លាប់នេះ។


សមត្ថកិច្ចបានឲ្យដឹងថាសពនារីនោះឈ្មោះ ស៊ិម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រកាណាឌីយ៉ា មានស្រុកកំណើត នៅភូមិ សំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាងបានចាកចេញពីស្រុកកំណើតមកធ្វើការងាររោងចក្រនៅទីក្រុងភ្នំពេញ។ក្រោយពីមានការភ្ញាក់ផ្អើលថាមាននារីម្នាក់ធ្វើអត្តឃាតទើបដឹងដល់ម្ដាយនៅឯស្រុកកំណើត។

ម្តាយយុវតីខាងលើ បានឲ្យដឹងថា កូនស្រីគាត់មិនអាចទំនាក់ទំនងតាមទូរសព្ទបានតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ហើយសួរគេឯងដែលដែលស្គាល់ក៏ អត់ឃើញទៅធ្វើការទៀត។
លុះមកដល់រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ទើបមានការភ្ញាក់ផ្អើលថា មាននារីម្នាក់ធ្វើអត្តឃាតុនៅខាងក្នុងបន្ទប់ចាក់សោរពីខាងក្រៅជាប់។
ក្រោយពីនារីធ្វើអត្តឃាតសមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្មពេលនេះកំពុងបើកការ សេុីបអង្កេតស្រាវជ្រាវស្វែងរកការពិតឲ្យឃើញ៕