កីឡា

រដ្ឋអាជ្ញាកីឡាអ៊ីតាលីស្នើឱ្យហាមឃាត់រយៈពេល៤ឆ្នាំសម្រាប់ Pogba

ប្រែសម្រួល៖ បញ្ញា

កាសែតកីឡា Gazzetta dello Sport និងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីផ្សេងទៀតបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋអាជ្ញាកីឡារបស់ប្រទេសអ៊ីតាលីបានស្នើសុំឲ្យមានការហាមឃាត់រយៈពេល 4 ឆ្នាំសម្រាប់ខ្សែបម្រើ Paul Pogba របស់ក្លិប Juventus ជុំវិញការចោទប្រកាន់សារធាតុញៀន។

Pogba ត្រូវបានព្យួរការប្រកូតនៅក្នុងខែកញ្ញា បន្ទាប់ពីការធ្វើតេស្តដោយអង្គការប្រឆាំងសារធាតុញៀនជាតិរបស់ប្រទេសអ៊ីតាលីបានរកឃើញអ័រម៉ូន Testosterone ដែលជាអរម៉ូនដែលបង្កើនការស៊ូទ្រាំរបស់អត្តពលិក បន្ទាប់ពីជ័យជម្នះក្នុងការប្រកួតបើករដូវកាល Serie A 3-0 របស់ Juve នៅ Udinese កាលពីថ្ងៃទី 20 ខែសីហា។

ការធ្វើតេស្តសារធាតុញៀនវិជ្ជមានរបស់គាត់ត្រូវបានបញ្ជាក់នៅក្នុងការវិភាគប្រឆាំងលើសំណាកទីពីរក្នុងខែតុលា៕

ប្រភព៖ Reuters