សេដ្ឋកិច្ច

នាយកប្រតិបត្តិApple ដែលជាអ្នកច្នៃប្រឌិតបង្កើតអេក្រង់iPhoneនិងTouch ID បានចាកចេញ

ប្រែសម្រួល៖ ស្រីស្រស់

យោងតាមសារព័ត៌មាន Bloomberg News ដែលបានដកស្រង់សម្តីរបស់អ្នកដឹងអំពីការចាកចេញរបស់នាយកប្រតិបត្តិជាន់ខ្ពស់ Apple ថា លោក Steve Hotelling នាយកប្រតិបត្តិជាន់ខ្ពស់ Apple ដែលគ្រប់គ្រងលើការទទួលខុសត្រូវគុណភាពអេក្រង់ iPhone និងបច្ចេកវិទ្យា Touch ID  និង មុខងារទូទៅរបស់ iPhone បានចាកចេញពីក្រុមហ៊ុននេះហើយ ។

លោក Hotelling មានឈ្មោះនៅលើប៉ាតង់ជាច្រើនដែលទាក់ទងនឹងលក្ខណៈបច្ចេកទេសរបស់ Apple ដ៏ពិសេសមួយនេះដូចជាអេក្រង់របស់ iPhone និង iPad រួមជាមួយនឹងអ្នកបង្កើតមុខងារ Touch ID របស់ឧបករណ៍ Apple នេះបើយោងតាមរបាយការណ៍របស់ Bloomberg ។

របាយការណ៍នេះក៏បាននិយាយថាលោក Steve Hotelling បានត្រួតពិនិត្យក្រុមវិស្វកម្មដែលមានមុខងារផលិតកាមេរ៉ារបស់ក្រុមហ៊ុន និងបានដឹកនាំក្នុងការច្នៃប្រឌិតបង្កើតបច្ចេកវិទ្យាដ៏ស៊ីជម្រៅថែមទៀតផង។

ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​តាមការ​ស្នើ​សុំធ្វើ​​អត្ថាធិប្បាយ​របស់ភ្នាក់ងារសារព័ត៌មាន Reuters នោះទេ។

បើយោងតាមការចេញផ្សាយរបស់ Bloomberg បានឲ្យដឹងថាលោក Steve Hotelling បានធ្វើជាតំណាងស្របច្បាប់ឲ្យក្រុមហ៊ុន Apple នៅក្នុងអាជីពរបស់គាត់ជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Apple អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកហើយ៕

ប្រភព៖ Reuters