អន្តរជាតិ

ជប៉ុនមានមហិច្ឆិតាសាកល្បងបាញ់បង្ហោះគ្រាប់រ៉ុក្កែតគំរូទៅក្នុងអវកាសដោយប្រើឥន្ធនៈរាវប្យូមេតានដែលកែច្នៃពីលាមកគោ

ប្រែសម្រួល៖សហការី

នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ជប៉ុនបានបើកទំព័រថ្មីមួយសម្រាប់វិស័យឧស្សាហកម្មអវកាសរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមសាកល្បងបាញ់បង្ហោះគ្រាប់រ៉ុក្កែតគំរូដែលដំណើរការដោយឥន្ធនៈរាវដែលកែច្នៃចេញពីឧស្ម័នលាមកគោ។

យោងតាមការដកការពិសោធត្រូវបានរកឃើញថាម៉ាស៊ីនសម្រាប់ជម្រុញថាមពលបង្កើតចំហេះភ្លើងពណ៌ខៀវ និងពណ៌ទឹកក្រូចជះពន្លឺចម្ងាយចាប់ពី ១០ ទៅ ១៥ ម៉ែត្រ ផ្ដេកស្របគ្នាជះចេញពីទ្វារ hangar ជាទម្រង់បើកចំហអស់រយ:ពេលប្រហែល ១០ វិនាទី កាសាកល្បងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Taiki ភាគខាងជើងដែលជាទីជនបទ។

បើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Interstellar Technologies Takahiro Inagawa បានឲ្យដឹងថាសារធាតុរាវហៅថា ប្យូមេតាន ដែលកែច្នៃពីឧស្ម័នលាមក​គោ ដែលគេប្រមូលពីកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅក្នុងស្រុកពីរ។

លោក Inagawa បានប្រាប់ AFP ថា “យើងធ្វើនេះមិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេក៏ប៉ុន្តែវាជាលទ្ធកម្មក្នុងស្រុកដែលមានប្រសិទ្ធភាពខ្ពស់ ហើយជាឥន្ធនៈរាវដែលជម្រុញឲ្យមានថាមពលដ៏ខ្លាំងក្លា” ។

គាត់បាននិយាយថា “ខ្ញុំមិនបំផ្លើសការពិតដែលអ្នកខ្លះបានសន្មត់ថាជាការចម្លងបច្ចេកវិទ្យាពីខាងក្រៅតែតាមពិតទៅគឺជាការច្នៃប្រឌិតរបស់យើងសុទ្ធសាធគឺយើងមិនបានចម្លងបច្ចេកវិទ្យាពីខាងក្រៅនោះទេ” ។ “វា​ជា​អាជីវកម្មឧស្សាហកម្ម​ឯកជនសម្រាប់បម្រើការក្នុងវិស័យអវកាស​ដំបូង​គេបង្អស់​ដែលយើងអាច​ធ្វើបាន​បែប​នេះ”។

ជប៉ុនរំពឹងថានឹងអាចដាក់ផ្កាយរណប Interstellar ទៅក្នុងលំហដោយប្រើឥន្ធនៈរាវប្រភេទនេះនោះ បានសហការជាមួយក្រុមហ៊ុនផលិតឧស្ម័នឧស្សាហកម្ម Air Waterរបស់ជប៉ុន។

វាជាការងារមួយដែលកសិករក្នុងស្រុកមានឧបករណ៍ស្រាប់នៅក្នុងកសិដ្ឋានរបស់ពួកគាត់សម្រាប់កែច្នៃលាមកគោឲ្យប្រែក្លាយទៅជាជីវឧស្ម័នដែលមានទឹកនិងខ្យល់បម្លែងទៅជាឥន្ធនៈរាវដែលហៅថាប្យូមេតានប្រើសម្រាប់បាញ់បង្ហោះគ្រាប់រ៉ុក្កែតទៅក្នុងអវកាស។

វិស្វករនៅក្រុមហ៊ុន Air Water លោក Tomohiro Nishikawa បាននិយាយថា ប្រទេសជប៉ុននៅទន់ខ្សោយផ្នែកធនធានដូច្នេះយើង “ត្រូវតែច្នៃប្រឌិតថាមពលដែលយើងអាចផលិតបានក្នុងស្រុករបស់យើងនិងជួយរក្សាស្ថេរភាពកាបូន” ។

លោកបានបន្ថែមថា “វត្ថុធាតុដើមគឺជាលាមកគោនៅក្នុងតំបន់នេះស្រាប់តែម្តងដែលមានបរិមាណប្រកបដោយសក្តានុពលខ្ពស់។ ប្រសិនបើមានអ្វីប្រែប្រួលនៅខាងក្រៅប្រទេសនោះប្រទេសជប៉ុនមានវត្ថុធាតុដើមដែលខ្លួនមាននៅក្នុងដៃស្រាប់ដើម្បីផលិតថាមពលប្រភេទនេះ” ។

“ផែនការទៅកាន់ភពព្រះច័ន្ទ”

បើយោងតាមទីភ្នាក់ងារអវកាសជប៉ុន JAXA បានឲ្យដឹងថាជប៉ុនបានចាប់ផ្តើមបេសកកម្ម ទៅកាន់ភពព្រះច័ន្ទ ដែលហៅថា “Moon Sniper” កាលពីខែកញ្ញាក៏ប៉ុន្តែមិនអាចទទួលបានជោគជ័យចំនួនពីរលើករួចមកហើយដោយសារមានបញ្ហានៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបេសកកម្មដែលទទួលបរាជ័យពីរលើកនោះគឺលើកទីមួយអនុវត្តដោយស្ថាប័នសាធារណៈនិងម្តងទៀតដោយស្ថប័នឯកជន។

ជប៉ុនក៏មានការខកចិត្តផងដែរជាមួយនឹងការបាញ់បង្ហោះរ៉ុក្កែតរបស់ខ្លួនដែលតែងតែមានឧប្បត្តិហេតុក្រោយពីដកចេញនៃ H3 ជំនាន់ក្រោយនៅក្នុងខែមីនានិង Epsilon ឥន្ធនៈរឹងធម្មតាដែលអាចទុកចិត្តបានកាលពីខែតុលាឆ្នាំមុន។

នៅក្នុងខែកក្កដា ការសាកល្បងរ៉ុក្កែត Epsilon S ដែលជាកំណែមួយថ្មីមានលក្ខណ:ប្រសើរជាង Epsilon ក៏ត្រូវបរាជ័យដោយសារវាផ្ទុះនៅក្នុងរយ:ពេល ៥០ វិនាទីបន្ទាប់ពីការបញ្ឆេះវាឡើង។

ជីវឧស្ម័នដែលបានមកពីលាមកគោត្រូវបានប្រើប្រាស់រួចរាល់ហើយសម្រាប់ប្រើជាឥន្ធនៈនៅជុំវិញពិភពលោក រួមទាំងប្រើសម្រាប់ឡានក្រុងនៅក្នុងទីក្រុង Indore នៃប្រទេសឥណ្ឌា ជំនួសឲ្យឧស្ម័នធម្មតាដែលបានបំពុលបរិយាកាសកាន់តែច្រើនឡើង។

ជីវឧស្ម័នកែច្នៃពីលាមកគោបាន​ជួយ​កាត់​បន្ថយ​ការបំពុរ​​បរិស្ថាន​ដែល​ Greenpeace និយាយ​ថា​បានជួយ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចំនួន ១៤ ភាគរយ​នៅ​ទូទាំង​ពិភពលោក។

ចំហេះរបស់ជីវឧស្ម័នក៏អាចជួយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ផងដែរ ប៉ុន្តែបើយើងទុកវាឲ្យខូចគុណភាពទៅតាមធម្មជាតិនោះនៅពេលដែលទឹកហូរច្រោះចេញពីកសិដ្ឋានវានឹងបំពុលផ្លូវទឹក។

ជីវមេតានរបស់ Air Water កំពុងត្រូវបានប្រើប្រាស់ដោយរោងចក្រទឹកដោះគោក្នុងស្រុក និងរោងចក្រផ្សេងទៀត ដើម្បីដុតកំដៅក្នុងផ្ទះ និងប្រើប្រាស់សម្រាប់រថយន្តដឹកទំនិញ និងកប៉ាល់នៅក្នុងកម្មវិធីសាកល្បង។

ក្នុងចំណោមកសិករក្នុងស្រុកដែលបានចូលរួមមានដូចជាលោក Eiji Mizushita មានអាយុ ៥៨ ឆ្នាំដែលចិញ្ចឹមគោទឹកដោះប្រហែល ៩០០ ក្បាលប្រមូលលាមកបានច្រើនជាង ៤០ តោនជារៀងរាល់ថ្ងៃ។

កសិដ្ឋានរបស់គាត់មានប្រព័ន្ធឧស្សាហកម្មដើម្បីប្រមូលកាកសំណល់ដោយស្វ័យប្រវត្តិនិងប្រែក្លាយវាទៅជាជីវឧស្ម័ន ជី និងសម្ភារពូកកែច្នៃសម្រាប់សត្វរបស់គាត់។

ការលក់ជីវឧស្ម័នបានបង្កើនប្រាក់ចំណូលរបស់ Mizushita ប្រហែលមួយភាគរយ ប៉ុន្តែគាត់បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះគឺមានតម្លៃខ្លាំងណាស់។

លោក​បាន​និយាយ​អំពី​គ្រាប់​រ៉ុក្កែត​ថា​ ” ​ខ្ញុំ​រំភើប​ក្រោយបានដឹង​ថា​លាមក​គោ​របស់​យើង​អាច​ត្រូវ​បាន​គេ​ប្រើ​សម្រាប់បាញ់បង្ហោះគ្រាប់រ៉ុក្កែត​​ “ ​។

“យើងមិនត្រូវបោះវាចោលហើយយើងត្រូវប្រើប្រាស់លាមកសត្វឲ្យបានត្រឹមត្រូវ។ ខ្ញុំគិតថារដ្ឋាភិបាល និងសង្គមគួរតែពិនិត្យមើលអំពីសារៈសំខាន់របស់ថាមពលកែច្នៃឡើងវិញពីធម្មជាតិ និងលើកទឹកចិត្តដល់ការផលិតផងដែរ”។

ប្រភព៖ AFP