សន្ដិសុខសង្គម

ជនសង្ស័យម្នាក់ស៊យទាំងអធ្រាត្រឆក់បានហើយជិះម៉ូតូគេចខ្លួនទៅបុកអ្នកដំណើរដូលត្រូវគេចាប់វាយបែកមុខបែកមាត់

ដោយ ៖បន្ទាយ / បន្ទាយមានជ័យ៖

ជនសង្ស័យម្នាក់ជិះម៉ូតូឆក់យកសម្ភាររបស់ជនជាតិឥណ្ឌូនេស៊ីម្នាក់ហើយជិៈម៉ូតូគេចក៏ត្រូវទៅបុកម៉ូតូដួលហើយអ្នកស្រុកចាប់បានក៏វាយម្នាក់មួយដៃមួយជើងបណ្តាលអោយជននោះឡើងទ្រមខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គថ្មីស្ថិតភូមិប៉ាលិលេយ្យ ១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានអោយដឹងថា៖មានជនសង្ស័យជាចោរឆក់ម្នាក់ដែលពាក់អាវសដៃខ្លីបានជិៈម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់ជនជាតិឥណ្ឌូនេស៊ីតាមផ្លូវ។

នៅពេលជននោះឆក់បានហើយ ក៏បើកម៉ូតូយ៉ាងលឿនដើម្បីគេចខ្លួន ប៉ុន្តែគ្រោះស៊យ បានទៅបុកនឹងម៉ូតូអ្នកដំណើរបណ្តាលដួលបង្ករងរបួស។

ខណ:នោះមានការស្រែកបង្កូកឡើង ប្រជាពលរដ្ឋនៅម្តុំនោះ ក៏ស្ទុះងើបពីដំណេកខ្លះ នៅតាមផ្លូវខ្លះ ក៏នាំគ្នាស្ទាក់ចាប់បាន ហើយនាំគ្នាវាយម្នាក់១ដៃ១ជើងនាំអោយជននោះរងរបួសនិងទ្រមខ្លួន។

តមកទើបសមត្តកិច្ចមកដល់ ហើយពលរដ្ឋក៏ប្រគល់ជូនទាំងម៉ូតូនិងទាំងជនសង្ស័យ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានអោយដឹងថា៖ សមត្ថកិច្ចបានទទួលកាបូបលុយ ហើយយកវាប្រគល់ជូនម្ចាស់ជាជនជាតិឥណ្ឌូនេស៊ីវិញ ។

រីឯជនសង្ស័យត្រូវបាននាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត រួចបញ្ជូនទៅនគរបាលក្រុង។

តាមការស្រាវជ្រាវនិងចម្លើយសារភាពបង្ហាញថា :ជនសង្ស័យរូបនេះ មានបក្ខពួកគេម្នាក់ទៀត ដែលជិៈម៉ូតូ១គ្រឿងទៀតក្នុងពេលធ្វើសកម្មភាព ៕