សន្ដិសុខសង្គម

ស្នងការនគរបាលខេត្តបន្ទាយមានជ័យដាក់ផែនការរឹតបន្តឹងការងារជំនាញសន្តិសុខព្រហ្មទណ្ឌ

ដោយ ៖បន្ទាយមានជ័យ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ការងារជំនាញ សន្តិសុខ ព្រហ្មទណ្ឌ ដើម្បីត្រៀម បង្ការ ទប់ស្កាត់ និងរក្សាសុខសន្តិសុខ ក្នុងភូមិសាស្ត្រខេត្ត ។នេះបើយោងមន្ត្រីនគរបាលដែលរៀបចំកម្មវិធីនេះអោយដឹងកាលពីថ្ងៃទី០៦ខែ ធ្នូ ឆ្នាំ២០២៣ ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយ នាយរង ការិយាល័យជំនាញ និងមន្រ្តី ផែនសន្តិសុខ ផែននគរបាលព្រហ្មទណ្ឌ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បានជម្រុញឲ្យកម្លាំងនគរបាលទាំងអស់-ត្រៀមរៀបចំកសាងផែនការក្នុងភូមិសាស្ត្រ ដើម្បីគ្រប់គ្រង ក្តាប់ មុខសញ្ញា ចាស់ ថ្មី ក្នុងនិងក្រៅ  ភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាសន្តិសុខ សណ្តាប់សាធារណៈ ក្នុងសង្គម ពិធីបុណ្យជាតិផ្សេងៗ ជាពិសេស: ១-បទល្មើសដែលប៉ះពាល់ដល់សន្តិសុខជាតិ ។

២-ពង្រឹងការទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសព្រហ្មទណ្ឌ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសក្មេងទំនើងជាដើមនិង៣ -ការកសាងអង្គភាព និង ពង្រឹងការគ្រប់គ្រងកម្លាំងរបស់ខ្លួន ការគោរពវិន័យ ០០៦ របស់នគរបាលជាតិដោយលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលមានស្នាដៃល្អ ៕