សេដ្ឋកិច្ច

រូបិយប័ណ្ណរបស់ប្រទេសអាហ្វ្រិកខាងត្បូង EM នឹងឡើងថ្លៃវិញនៅលើទីផ្សារនៅក្នុងឆ្នាំ ២០២៤

ប្រែសម្រួល៖ សហការី

រូបិយប័ណ្ណអាហ្វ្រិកខាងត្បូង EM នៅលើទីផ្សារដែលកំពុងមានលំនឹងគួរឲ្យកត់សម្គាល់ធ្វើឲ្យពាណិជ្ជករភាគច្រើនមានជំនឿថានឹងឡើងថ្លៃវិញក្រោយពីបានធ្លាក់ចុះនៅក្នុងឆ្នាំ ២០២៣ ចំណែកកាដោះដូរនៅលើទីផ្សារឃើញថាមានការកើនឡើងបន្តិចបើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំក្រោយនេះ ដោយសារការប្រែប្រួលចំពោះការរំពឺងទុកលើគម្រោងកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិកក្រោយពីបានដំឡើងកន្លងមក នេះបើយោងតាមការស្ទង់មតិរបស់ Reuters ដែលបានរកឃើញយ៉ាងដូច្នេះ។

ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិកកាលពីខែមុន បន្ទាប់ពីការចេញផ្សាយរបាយការណ៏របស់សហរដ្ឋអាមេរិកស្តីពីទិន្នន័យអតិផរណាឃើញថាមានកម្រឹតខ្សោយនិងការកត់សម្គាល់លើគម្រោង Fed ដែលបានជំរុញឲ្យមានកំណើន ២.៦ ភាគរយបើយោងតាមការធ្វើសន្ទស្សន៍រូបិយប័ណ្ណនៅលើទីផ្សារដែលកំពុងមានការវិវឌ្ឍន៏ចាប់តាំងពីដើមខែវិច្ឆិកាហើយនិន្នាការនេះនឹងនៅបន្តរហូតដល់ឆ្នាំក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងហានិភ័យនៃអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅតែឈរក្នុងកម្រឹតខ្ពស់សម្រាប់អ្នកវិនិយោគឃើញថាយូរជាងការរំពឹងទុកដែលជាការរំលឹកដល់វិនិយោគិនឲ្យមានការប្រុងប្រយ័ត្នចំពោះកំណើនដែលនឹងហក់ឡើងវិញក្នុងរយ:ពេលមួយយឺតបំផុតដូច្នេះហើយរូបិយប័ណ្ណ EM នៅមានស្ថិរភាពបើធៀបនឹងប្រាក់ដុល្លារ។

បើយោងតាមការស្ទង់មតិឃើញថាជាងពាក់កណ្តាលនៃរូបិយប័ណ្ណ EM ជាពិសេសនៅតំបន់អាស៊ីត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើងរហូតដល់ឆ្នាំក្រោយហើយមួយចំនួនទៀតត្រូវបានព្យាករថានឹងជួសជុលមកវិញសម្រាប់ការធ្លាក់ចុះតម្លៃនៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមការស្ទង់មតិរបស់ Reuters ក្នុងចន្លោះចាប៉ពីថ្ងៃ ១-៥ ធ្នូ ជាមួយអ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណជាង ៤៥ នាក់ ។

ចំណែកប្រាក់វ៉ុនរបស់កូរ៉េ និងប្រាក់បាតថៃ ត្រូវបានគេងព្យាករថានឹងកែខៃការធ្លាក់ចុះតម្លៃនៅក្នុងឆ្នាំក្រោយនេះផងដែរនិងហើយហក់ឡើងវិញប្រហែលចាប់ពី ០.២ ភាគរយ និង ១.៣ ភាគរយទៅតាមលំដាប់លំដោយ។

រីឯប្រាក់យន់ចិនត្រូវបានគេព្យាករថានឹងឡើងថ្លៃជាង ២ ភាគរយក្នុងរយៈពេល ១២ ខែបន្ទាប់។

“ក្នុងរយៈពេលនេះ យើងគិតថា: រូបិយប័ណ្ណអាហ្វ្រិកខាងត្បូង EM គឺលាយឡំគ្នានិងប្រាក់ដុល្លារហេតុនេះហើយយើងមិនអាចច្រានចោលហានិភ័យដែលអាចបង្កឡើងដោយសារតែអត្រាការប្រាក់របស់សហរដ្ឋអាមេរិកដែលមានការប្រែប្រួលខ្ពស់ជាងនេះបន្តិចទៅក្នុងចុងឆ្នាំនេះតែបើទោះយ៉ាងណាក៏ដោយបើយោងតាមទស្សនៈស្វែងយល់របស់លោក Chris Turner ប្រធានយុទ្ធសាស្រ្ត FX នៅ ING បានឲ្យដឹងថាក្នុងរយៈពេលប្រាំមួយខែឃើញថាទិន្នផលរបស់សហរដ្ឋអាមេរិកនៅក្នុងរយៈពេលខ្លីគួរតែទទួលបានទាបជាងនេះ។

Lira តួកគី និង Rand អ្នកយុទ្ធសាស្រ្តរបស់អាហ្រ្វិកខាងត្បូងស្វែងយល់ថាមានការខាតបង់ប្រហែល១០ ភាគរយទៅ៣៥ ភាគរយនៅឆ្នាំនេះហើយក៏មិនបានព្យាករឲ្យដឹងថានឹងមានការឡើងថ្លៃឡើងវិញដែលអាចជួសជុលការខាតបង់នៅក្នុងពេលណានោះទេ។

ការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់សម្រាប់ Fed និងទំហំនៃគម្លាតអត្រាការប្រាក់បើយោងតាមការស្ទង់មតិរវាងអ្នកវិភាគក្នុងចំណោម ៤៥ នាក់ច្រើនមាន ៣៤ នាក់បានឆ្លើយនឹងសំណួរថានៅលើទីផ្សារដែលកំពុងមានការវិវឌ្ឍការដោះដូររូបិយប័ណ្ណគឺនៅតែមានការទាក់ទាញនៅក្នុងឆ្នាំ ២០២៤ ។

លោក Turner បានបន្តថា “ដោយសារតែយើងគិតថាប្រាក់ដុល្លារនឹងធ្លាក់ចុះអ៊ីចឹងហើយតម្លៃ រូបិយប័ណ្ណនៅលើទីផ្សារដែលកំពុងមានការរវិវឌ្ឍយ៉ាងហោចណាស់គួរតែរក្សាលំនឹងប្រសិនបើមិនអាចធ្វើឲ្យឡើងថ្លៃបានស្របតាមការរំពឹងទុក។ ហើយជាទូទៅក្នុងបរិយាកាសបន្ធូរបន្ថយអត្រាការប្រាក់របស់ Fed ដែលជាធម្មតាអ្នកអាចមើលឃើញថាការប្រែប្រួលនៅលើទីផ្សារប្តូរប្រាក់បរទេសមានការធ្លាក់ចុះតម្លៃក្នុងកម្រឹតមួយទាប។

“ការជួញដូរូបិយប័ណ្ណរ” គឺជាពេលដែលវិនិយោគិនខ្ចីក្នុងខណ:ដែលរូបិយប័ណ្ណមានអត្រាការប្រាក់ទាប ដូចជាប្រទេសជប៉ុនជាដើម ដើម្បីទទួលបានទិន្នផលខ្ពស់សម្រាប់ការវិនិយោគដូចជានៅប្រទេសប្រេស៊ីលជាដើម។

ពាណិជ្ជកម្មទាំងនោះបានលើកកម្ពស់ EMFX នៅក្នុងឆ្នាំនេះ ជាពិសេសនៅអាមេរិកឡាទីនសម្រាប់ប្រទេសប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី លើការកំណត់អត្រាការប្រាក់ខ្ពស់ជាងមុន ដែលត្រូវបានដាក់ឲ្យដំណើរការនៅមុននេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណានេះបើធៀបទៅនឹងការរវិវឌ្ឍនៅលើទីផ្សារ។

លោក Nick Bennenbroek បានកត់សម្គាល់ថា “នៅពេលដែលដំណើរការទៅមុខនៅឆ្នាំក្រោយយើងអាចមើលឃើញពីសក្តានុពលនៃភាពកម្សោយរបស់ប្រាក់ដុល្លារអាមេរិកជាងកាលពីមុនផងដែរនៅចំពេលដែលគេបានត្រៀមទុកច្រកក្រោយសម្រាប់ងាកចេញពីអតិផរណាយើងក៏រំពឹងផងដែរថារូបិយប័ណ្ណអាស៊ី និងអាមេរិកឡាទីនដែលកំពុងតែរីកចម្រើននឹងដំណើរការបានល្អ៕

ប្រភព៖ Reuters