សន្ដិសុខសង្គម

មន្រ្តីយោធាម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមេមត់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ មន្រ្តីយោធាម្នាក់ស្លាប់ នៅពេលដែលបុរសជាជនរងគ្រោះអាយុ ៤០ ឆ្នាំរូបនេះបានជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព បានទៅបុកពីខាងក្រោយ រថយន្តកែច្នៃមួយគ្រឿងដែលខូចចតនៅលើផ្លូវជាតិលេខ៧ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣៧-២៣៨ ស្ថិតក្នុងភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ នៅយប់ថ្ងៃទី ៥ ធ្នូ ម្សិលមិញនេះ។
ប្រភពព័ត៌មានសមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ អ្នកស្លាប់ដែលជាមន្រ្តីយោធាមានឈ្មោះ ថន គឹមឈីន ជាទាហាននៅវរសេនាតូចលេខ ២១២ ឈរជើងនៅភូមិក្តុលក្រាម ឃុំទន្លូងដែរ បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ហើយជនរងគ្រោះមិនពាក់មួកសុវត្ថិភាពទេ គឺក្រោយកើតហេតុគ្រោះថ្នាក់ ត្រូវបានសង្រ្គោះកាន់មន្ទីរពេទ្យ ប៉ុន្តែដោយស្ថានភាពរបួសមានលក្ខណៈធ្ងន់ធ្ងរពេកបានស្លាប់នៅទីនោះ(មន្ទីរពេទ្យ)។


ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា ៖ ចំណែកភាគីខាងម្ចាស់ និងអ្នកបើកបររថយន្តកែច្នៃដែលខូចជាបុរសឈ្មោះ ច្រែង ណារ៉ូត អាយុ ២៧ ឆ្នាំមានទីលំនៅភូមិរោងចក្រ ឃុំ ស្រុកស្នួល ខេត្តក្រចេះ។
ប្រភពបានបន្តថា៖ ជារងគ្រោះបានជិះម៉ូតូពីទិសខាងលិចខាងកើតក៏បានបុក គូទរថយន្តកែច្នៃពីខាងក្រោយបណ្តាលឱ្យ អ្នកជិះម៉ូតូជាទាហានម្នាក់រងរបួសផ្នែកក្បាលធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជួនដល់មន្ទីរពេទ្យ ដោយសារតែការបើកបរម៉ូតូធ្វេសប្រហែស និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕