សន្ដិសុខសង្គម

ព្រឹទ្ធាចារ្យគង់ ណៃអធិរាជចាប៉ីដងវែង មានសុខភាពប្រសើរឡើងវិញហើយ

ដោយ៖ សិរីមតី

ភ្នំពេញ៖ លោកតា គង់ ណៃ  ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងសិល្បៈចាប៉ី ហើយមុននេះមានជំងឺធ្ងន់ធ្ងរនោះ ឥឡូវនេះលោកអាចងើបអង្គុយបាន ដើរបានខ្លះៗ និងពិសាបាន វិញហើយ ជាមួយនឹងទឹកមុខស្រស់ស្រាយ ។

នេះជាដំណឹងគួរឱ្យរំភើបបំផុតសម្រាប់បងប្អូនប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់លោកតា និងក្រុមគ្រួសារលោកតាផ្ទាល់ ដែលធ្លាប់តែអស់សង្ឃឹម ក្នុងការបន្ត ជីវិតទៀត និងបានបញ្ជូនលោកតាទៅ ស្រុកកំណើតសម្រាប់ជីវិតចុងក្រោយទៅហើយ។

លោកតាខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារមានអារម្មណ៍សប្បាយចិត្ត រកពាក្យថ្លែងពុំបាន បន្ទាប់ពីស្ថានភាពសុខភាពរបស់លោកតា បែរមកប្រសើរឡើងវិញ អំឡុងពេល បានប្រើ ផលិតផល ម្យ៉ាង ដែលជាផលិតផលរបស់ប្រទេសជប៉ុនគឺម៉ាហូ បេតាក្លូខេន នាំចូលដោយក្រុមហ៊ុនម៉ ហូ បានឧបត្ថម្ភជូនលោកតា។

គួរបញ្ជាក់ថា៖ ស្ថានភាពធ្ងន់ធ្ងរនៃសុខភាពរបស់លោកតា ត្រូវបានផ្សព្វផ្សាយដោយព័ត៌មានជាច្រើន ដែលខ្លះបាន ចុះទៅយកទិដ្ឋភាពស្ថានភាពលោកតា នៅស្រុកកំណើត ផងដែរ។ ទន្ទឹមគ្នានេះ គេឃើញថាមានការចុះសួរសុខទុក្ខពីបណ្តាសិល្បករ និងសិល្បការីនីផងដែរ ។ ហើយជាពិសេស ប្រជាជនកម្ពុជាជាច្រើនបានសម្តែង អារម្មណ៍ សោក សៅ ក្តុកក្តួល ខ្លាចបាត់វីរសិល្បករឯក គ្មានពីរ រូបនេះ (លោកតា គង់ ណៃ) ព្រោះលោកតា ពិសានិងលេបថ្នាំលែងចូលទៅហើយ។

លោកស្រី គ្រុយ រដ្ឋា នាយិកាក្រុមហ៊ុន ម៉ាហូ ជប៉ុន បានអះអាងថា៖ “ក្រុមហ៊ុនផលិតផល    ជប៉ុននេះ នឹងបន្តឧបត្ថម្ភផលិតជូនលោកតាពិសារហូត ដើម្បីលោកតា អាចបន្ត ជីវិតវែង ឆ្ងាយជាមួយបងប្អូន ប្រជាជនកម្ពុជាទាំងអស់គ្នា។”

លោកស្រី អគ្គនាយិកា ក៏បានសន្យាដូច្នេះ ទៅកាន់លោកតា គង់ ណៃ និងក្រុម គ្រួសារលោកតា អំឡុងពេលក្រុមហ៊ុន ចុះតាមដានស្ថានភាពលោកតា កាលពីថ្ងៃទី២៤ វិច្ឆិកា បន្ទាប់ពីលោក តាបានប្រើផលិតផលម៉ាហូអស់រយៈពេល ១០ថ្ងៃ និងចេញផ្សាយលើ ហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។

បន្ទាប់ពីសុខភាពបានល្អប្រសើរឡើង លោកតាបានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង និងបានមានប្រសាសន៍ថា លោកតានឹងអាចច្រៀងចាប៉ីបានវិញឆាប់ៗនេះហើយ។ ចំណែកភរិយាលោកតា ក៏បានមានប្រសាសន៍ឱ្យដឹងថា៖«សុខភាពលោកបានល្អជាមុនឆ្ងាយច្រើនណាស់  ពីមុនងើបមិនរួច ពិសារអ្វីក៏មិនចូល តែឥឡូវ ងើបបានអង្គុយបាន អាចពិសាបានច្រើន មានកម្លាំងកំហែង និងមានទឹកមុខស្រស់ថ្លាឡើងវិញ»។

គួរកត់សម្គាល់ផងដែរថា៖លោកតា គង់ ណៃ ជាធនធានមនុស្សដ៏កម្រ ដែលបាននាំមកនូវ មោទនភាពជាតិ កេរ្តិ៍ឈ្មោះជូនប្រទេសជាតិមិនថាលើឆាក ជាតិ និងអន្តរជាតិ ជាច្រើនរាប់មិនអស់ តាមរយៈទម្រង់សិល្បៈចាប៉ីដងវែងដ៏ល្អឯកគ្មានពីររបស់ ដូនតាកម្ពុជាយើង។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។លោកតាទទួល បានពាន រង្វាន់ ជាច្រើនដូចជា៖

-ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែង នៅនាយកដ្ឋាន សិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។

-ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។

-នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។

-ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។

-ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

-ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិ ជាមត៌កមនុស្សរស់ ដែលមាននាមថាកោសល្យវោហារ គង់ណៃ។

-នៅឆ្នាំ ២០១៧ លោកទទួលបាន ពាន រង្វាន់ សិល្បៈ និង វប្បធម៌  ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបាន បង្កើតឡើង ចាប់តាំងពី ឆ្នាំ ១៩៩០ នៅ ទីក្រុង ហ្វូគុអុ កា ប្រទេស ជប៉ុន សម្រាប់ ផ្តល់ ជូន បុគ្គល ដែល មាន ស្នាដៃ ឆ្នើម ក្នុង តំបន់ អាស៊ី ពាក់ព័ន្ធ ផ្នែក អប់រំ សិល្បៈ និង វប្បធម៌ ។ ហើយ ព្រឹទ្ធាចារ្យ ចាប៉ី ដង វែង គង់ ណៃ គឺ ជា បុគ្គល ទី ៣ របស់កម្ពុជា ដែល បាន ទទួល ពាន រង្វាន់ នេះ បន្ទាប់ ពី លោក ឆេង ផុន និង លោក អាំង ជូលាន ។

គួរបញ្ជាក់ថា ចាប៉ីដងវែង បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីកាលពីថ្ងៃទី ៣០ វិច្ឆិកា ២០១៦ កន្លងទៅនេះ៕