សន្ដិសុខសង្គម

ឆេះបង្គោលភ្លើងមួយកន្លែងនៅក្រុងប៉ោយប៉ែតបង្កឲ្យមានការភ្ញាក់ផ្អើល

ដោយ ៖ បន្ទាយមានជ័យ

មន្ត្រីសមត្ថកិច្ចនគរបាលនិងមន្ត្រីអាជ្ញាធរដែនដីបានអោយដឹងនៅថ្ងៃត្រង់ទី០៦ខែធ្នូឆ្នាំ២០២៣ ថា  មានឧបទ្ទហេតុទុស្សេខ្សែភ្លើង(ឆ្លងចរន្តអគ្គិសនី)ពីព្រឹកម៉ោងជិត៧ ថ្ងៃទី០៦ខែធ្នូ.ឆាបឆេះបង្គោលភ្លើងមួយកន្លែង។

គឺស្ថិតនៅភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតផ្លូវទៅគប់ស្បែកស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្តាល  មន្ត្រីចម្រុះបានអន្តរាគមន៍ពន្លត់ គ្រោះអគ្គិភ័យនោះ។

ពោលគឺគ្រប់គ្រងបានវិញ ដោយមិនបង្កអោយឆាបឆេះទាំងស្រុងនិងអាចឆ្លងរាលដាលដល់ផ្ទះសម្បែង សំណង់និងផលប្រយោជន៍សារធារណ:ទេ៕