អន្តរជាតិ

ការព្រមានសងសឹកលើសត្រូវ របស់អតីតមេដឹកនាំផ្តាច់ការ’ Donald Trump ធ្វើឲ្យរំជើបរំជួលនៅមុនពេលឆ្នោតរបស់អាមេរិក

ប្រែសម្រួល៖សហការី

ប្រសិនបើតំណែងប្រធានាធិបតីអាមេរិកបន្ទាប់ធ្លាក់ក្នុងកណ្តាប់ដៃលោកដូណាល់ ត្រាំ តើអាមេរិកអាចធ្លាក់ចូលទៅក្នុងរបបផ្តាច់ការដែឬទេ? ភ្លាមៗក្រោយពីមានការព្រមានរបស់លោក ដូ ណាល់ ត្រាំគឺបានរំលឹកពលរដ្ឋអាមេរិកអំពីលទ្ធភាពរបស់លោកដូណាល់ត្រាំដែលជាបេក្ខភាពសម្រាប់អាណត្តទីពីរបស់គាត់អាចនឹងត្រឡប់មកកាន់កាប់តំណែងប្រធានាធិបតីអាមេរិកដែលនៅសល់ពេលតិចជាងមួយឆ្នាំបើគិតចាប់ពីពេលនេះរហូតថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក។

សេណារីយ៉ូដ៏ខ្មៅងងឹតមួយអាចនិងកើតមានឡើងប្រសិនបើអតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះដែលរងនូវការចោទប្រកាន់ពីរដងអាចយកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២៤ ដែលបានលេចឡើងជាសាធារណ:នៅក្នុងចន្លោះពីរបីថ្ងៃនេះហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់សហរដ្ឋអាមេរិកយកមកផ្សព្វផ្សាយជាសាធាធរណ:ដូចជា The Washington Post, The New York Times និង Atlantic ជាដើម។

អ្នកស្រីLiz Cheney កំពូលអ្នករិះគន់លោក Trump មកពីគណបក្សសាធារណរដ្ឋដូចគ្នាបានក្រើនរំលឹកថាពលរដ្ឋអាមេរិកកំពុង “ដេកលង់លក់ទៅក្នុងស្រមោលរបបផ្តាច់ការ” ហើយក៏បានអះអាងថានាងកំពុងថ្លឹងថ្លែងក្នុងការប្រជែងយកតំណែងប្រធានាធិបតីក្នុងនាមជាបេក្ខជនទីបីសម្រាប់ខ្លួននាងផ្ទាល់ដើម្បីបញ្ឈប់ណលោក ត្រាំ។

ពួកគេបានរួមគ្នាគូររូបភាពនៃការខឹងសម្បាដែលកាលនោះលោក Trump ថ្លែងទាំងកំហឹងនៅក្នុងសេតវិមានថានឹងសងសឹកលើសត្រូវដែលយល់ថាគាត់កំពុងព្យាយាមក្រាញអំណាចលើសពីអាណត្តិរបស់របស់គាត់។

លោកប្រធានាធិបតី Joe Biden ដែលប្រឈមមុខក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកឡើងវិញដែលជាការប្រកួតប្រជែងមួយដែលលោកធ្លាប់មានបទពិសោធន៏ដ៏ជូរចត់កាលពីឆ្នាំ ២០២០ ជាមួយលោក Trump ហើយកាលនោះលោក Trump បានអះអាងថាការព្រមាននេះគឺដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។

អ្នកស្រី Liz Cheney បន្តថា “ប្រសិនបើលោក Trump មិនឈរឈ្មោះ ខ្ញុំមិនប្រាកដថាខ្ញុំនឹងឈរឈ្មោះនោះទេ។ ក៏ប៉ុន្តែយើងមិនអាចឲ្យគាត់ឈ្នះឆ្នោតប្រធានាធិបតីអាមេរិកបានឡើយ”

លោក Biden បានលើកឡើងពីសម្តីដ៏ឃោរឃៅរបស់លោក Trump ដែលថ្លែងនៅក្នុងការធ្វើយុទ្ធនាការរបស់គាត់នេះ ដោយលើកឡើងថាការពិពណ៌នារបស់គូប្រជែងគាត់ថាជាសម្តីរបស់ក្រុម “vermin” គឺជាភាសាដែលគេប្រើនៅក្នុងប្រទេសណាស៊ីអាល្លឺម៉ង់។

លោក “Trump មិន​បាន​លាក់​បាល់​គាត់ទៀត​ទេ គាត់​កំពុងតែ​ប្រាប់​យើងអំ​ពី​អ្វី​ដែល​គាត់​ចង់​ធ្វើ”។

ជា “ប្រធានាធិបតីសម្រាប់មួយជីវិត”។

លោក Trump មានអាយុ ៧៧ ឆ្នាំ ហើយចំណែកអ្នកគាំទ្រគាត់ក៏បានស្តែងចេញនូវឥរិយាបទដូចគ្នាដែលពួកគេតែងតែជះសម្តីចងកំហឹងយ៉ាងក្តៅគគុកដូចភ្លើង។ គាត់បានចោទប្រកាន់លោក Biden ថាជា “អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ” ហើយថែមទាំងបានបង្ហោះអត្ថបទរិះគន់ខ្លាំងៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

សារព័ត៌មាន Fox News បានពិពណ៌នាថា “អត្ថបទទាំងនោះបង្កឲ្យមានភាពរំជើបរំជួលតាមរយ:ប្រព័ន្ធផ្សព្វផ្សាយសង្គម” ខណៈដែលសមាជិកព្រឹទ្ធសភានិងជាអ្នកនិពន្ធរបស់គណបក្សសាធារណរដ្ឋលោក JD Vance ដែលជាអ្នកគាំទ្រលោក Trump បាននិយាយនៅលើ X ថា “មនុស្សគ្រប់គ្នាចង់រស់នៅក្នុងបរិយាកាសស្ងប់ស្ងាត់” ។

ប៉ុន្តែភ្លាមៗនោះក៏លេចចេញនូវការព្រមានកាន់តែកើនឡើងនៅពីក្រោយឆាកដែលពួកប្រជាធិបតេយ្យមានការខឹងសម្បាលើការស្ទង់មតិបានបង្ហាញថាលោក Trump ឥឡូវនេះកំពុងនាំមុខលោក Biden បើទោះបីជាលោក Trump កំពុងតែប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋជាច្រើនករណីក៏ដោយក៏នៅតែទាក់ទាញអ្នកបោះឆ្នោតយ៉ាងច្រើនលើសលប់។

ការបើកកកាយឈុតឆាកនយោបាយទាំងនេះបានលេចចេញនៅក្នុងសារព័ត៌ Washington Post ដែលតាក់តែងឡើងដោយអ្នកអត្ថាធិប្បាយរបស់ក្រុមអភិរក្សនិយមលោក Robert Kagan ក្រោមចំណងជើងថា “ស្រមោលនៃរបបផ្តាច់ការរបស់លោក Trump កាន់តែជិតលេចរូបរាងឡើងហើយប្រហែលជៀសមិនរួចនោះទេយើងគួរតែឈប់ធ្វើពុតទៀតទៅ” ។

បើប្រៀបធៀបលោក Trump ទៅនឹងអធិរាជរ៉ូម៉ាំង Julius Caesar ដែលស្ថិតនៅលើអំណាចដ៏យូរបំផុតបាននិយាយថា ទាំងរដ្ឋធម្មនុញ្ញអាមេរិក និងតុលាការកំពូលមិនអាចរារាំងលោក Trump ធ្វើជា “ប្រធានាធិបតីអស់មួយជីវិតបានឡើយ” ប្រសិនបើគាត់ចង់ធ្វើនោះ។

Kagan បានសរសេរថា ប្រសិនបើលោក Trump នៅរស់រានមានជីវិតពីការកាត់ក្តីដែលគាត់ប្រឈមហើយការព្យាយាមបន្តឈរឈ្មោះក្រោយចាញ់ឆ្នោតនៅឆ្នាំ ២០២០ អំណាចដែលបានមកដោយខុសច្បាប់នៅតែអាចយកឈ្នះការបោះឆ្នោតបន្ទាប់របស់គាត់បានធ្វើឲ្យយើងជឿថាគាត់នៅពីលើច្បាប់បានហើយគឺគាត់ជាមនុស្សខ្លាំងដែលអាចគេចផុតពីបញ្ហាគ្រប់យ៉ាងបានទាំងអស់។

សារព័ត៌មាន New York Times បានវិភាគលើវិធីដែល “នៅអាណត្តិទីពីរសម្រាប់គាត់អាចរុញលោក Trump ឲ្យចាកចេញពីស្រមោលអតីតកាលដ៏ខ្មៅងងឹត” មិនដូចកាលនៅក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់គាត់កាលពីឆ្នាំ ២០១៧-២០២១ ដែលពោរពេញទៅដោយភាពច្របូកច្របល់បំផុត ។

លោក Trump បាន​និយាយ​ដោយ​មានការកោតសរសើរ​អ្នកកាន់អំណាច​បានជាច្រើន​ទសវត្សរ៍​ហើយ​ទំនងជា​នឹង​ធ្វើ​តាម​គំរូ​របស់​ពួកទាំងនោះ​ដោយ​រក្សា​ក្រុមមន្ត្រី​ស៊ីវិលទាំងនោះដែលជា​អ្នក​ស្មោះត្រង់និង​ប្រើប្រាស់​ក្រសួងយុត្តិធម៌​ដើម្បី​បង្រ្កាប​អ្នកប្រឆាំង។

ដូចនៅក្នុងឈុតឆាកភាពយន្ត dystopian បើធៀបនឹងលោក Trump ដែលគាត់ចង់បង្កើតជំរំឃុំឃាំងជនចំណាកស្រុក និងប្រើប្រាស់យោធាប្រឆាំងនឹងបាតុករក្រោមច្បាប់បះបោររបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ទស្សនាវដ្ដីអាត្លង់ទិកកំពុងរំលឹកដល់បញ្ហាដែលកើតឡើងក្នុងខែមករាដល់ខែកុម្ភៈឆ្នាំ ២០២៤ ចំពោះអ្វីដែលប្រធានាធិបតី Trump នឹងចំណាំទុកអ្នកនិពន្ធដែលសរសេរចំណងជើងយ៉ាងសាមញ្ញថាការព្រមានដ៏គ្រោះថ្នាក់របស់លោក Trump ។

“គ្រាដ៏គ្រោះថ្នាក់”

កាព្យាករទុកជាមុនអំពីស្ថានភាពប្រែប្រួលដ៏អាក្រក់បំផុតមួយចំនួនដែលជាបទពិសោធបានមកពី Cheney អតីតសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងជាកូនស្រីរបស់អតីតអនុប្រធានាធិបតី Dick Cheney ដែលជាតួអង្គប្រឆាំងនឹងលោក Trump ដែលនៅក្រោមក្រសែភ្នែកគេបានចាត់ទុកថានាងជាមនុស្សដ៏អាក្រក់នៅក្នុងគណបក្សលោក Trump ។

នាងបានប្រាប់ NBC កាលពីថ្ងៃអាទិត្យថា “វាជាពេលវេលាដ៏គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អាមេរិក” ។

នាងបាននិយាយថា “គ្មានសំណួរអ្វីដែលត្រូវឆ្លើយតបទេ” លោក Trump នឹងព្យាយាមបន្តកាន់តំណែងលើសពីឆ្នាំ ២០២៨ ដោយនាងបានបន្ថែមថាការវាយលុកនៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ នៅកាពីតូលដោយអ្នកគាំទ្ររបស់គាត់ដែលព្យាយាមផ្តួលរំលំការឈ្នះឆ្នោតរបស់លោក Biden គឺគ្រាន់តែជា “ការអនុវត្តជាក់ស្តែងប៉ុណ្ណោះ” ។

ជនផ្តាច់ការដូចលោក Trump គាត់មើលឃើញអ្នករិះគន់គាត់ថាជាសម្រាម។

 

លោក Trump ប្រឈមមុខនឹងការកាត់ទោសពីបទឃុបឃិតក្នុងចេត្តនាបំផ្លាញលទ្ធផលបោះឆ្នោតនៅឆ្នាំ ២០២០ ដោយរដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃអង្គារថាភស្តុតាងបានបង្ហាញថាលោកបានប្តេជ្ញាថានឹង “បន្តកាន់អំណាចទោះក្នុងតម្លៃណាក៏ដោយ” ។

សម្រង់សម្តីបស់គាត់ត្រូវបានគេវិភាគឃើញថាកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅក្នុងអំឡុងពេលដែលគាត់បាននិយាយអំពីការរឹតបន្តឹងជនចំណាកស្រុកថាជា “ជនជញ្ជក់ឈាមពលរដ្ឋអាមេរិក” ហើយបានជម្រុញឲ្យអតីតមេទ័ពរបស់គាត់ប្រឈមមុខនឹងទោសប្រហារជីវិតពីបទក្បត់ជាតិ។

ប៉ុន្តែពិភពលោកគឺជាកញ្ចក់ឆ្លុះបញ្ចាំងមហិច្ឆតារបស់លោក Trump និងបក្សពួករបស់គាត់ដែលតែងតែស្រែកថាគាត់ជាជនរងគ្រោះទៅវិញ។

លោក Trump បាន​សរសេរនៅ​ក្នុង​សារ​​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Truth ដោយក្រុមអភិរក្សនិយម​របស់​លោក​ថាលោក “Joe Biden គឺជា​ជនផ្តាច់ការ​ពិត​ប្រាកដ”៕