សេដ្ឋកិច្ច

សហគ្រាសចិញ្ចឹមជ្រូកខ្នាតយក្សរបស់ចិនកំពុងខិតខំរើខ្លួនចេញពីបំណុលដែលកំពុងតែកើនឡើង

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

អ្នក​ចិញ្ចឹម​ជ្រូក​ខ្នាតយក្សក្នុងប្រទេស​ចិន ដែល​ជាប្រទេសប្រើប្រាស់សាច់ជ្រូកស្មើនឹងជាងពាក់កណ្តាល​ពិភពលោក​មានការខកចិត្តនិយាយលែងចេញ។

អាជីវកម្មកសិឧស្សាហកម្មដ៏សំខាន់ក្នុងវិស័យមួយនេះកំពុងធ្វើទំនើបកម្មយ៉ាងឆាប់រហ័សដោយមានការពង្រីកកសិដ្ឋានចិញ្ចឹមជ្រូកទាំងហ្វូងៗយ៉ាងសម្បើមនៅចំពេលដែលតម្រូវការសាច់ជ្រូកមានការធ្លាក់ចុះ បណ្តាលឲ្យតម្លៃជ្រូករស់មានការធ្លាក់ចុះយ៉ាងខ្លាំងនិងបង្កឲ្យមានការខាតបង់កាន់តែកើនឡើងខ្លាំងខណ:ដែលបំណុលរបស់ពួកគេក៏បានកើនឡើងផងដែរ។

ការខាតបង់ដ៏ធំធេងបន្ថែមទៀតត្រូវបានគេរំពឹងថានឹងកើតឡើងនៅឆ្នាំក្រោយដែលធ្វើឲ្យសហគ្រាសចិញ្ចឹមជ្រូករបស់ប្រទេសចិនស្ថិតនៅក្រោមសម្ពាធជាហេតុបង្ខំឲ្យមានការកាត់បន្ថយការចិញ្ចឹមជ្រូកទាំងហ្វូងៗជាបន្តទៅទៀតនិងមានការដាក់លក់កសិដ្ឋានរបស់ខ្លួនចេញដែលភាគច្រើនកំពុងជាប់គាំង។

សម្រាប់ពេលនេះ ពួកគេកំពុងរើបំរាស់ពីការជាប់ផុងជាមួយនឹងមុខរបរនេះ ដោយសង្ឃឹមថានឹងរង់ចាំមានតម្រូវការនៅលើទីផ្សារឡើងវិញដើម្បីនិងប្រមូលផលក្នុងខណ:ពេលដែលតម្លៃជ្រូករស់ហក់ឡើងវិញនៅលើទីផ្សារ។ ខណ:ពេលនេះការប្រែប្រួលភាគហ៊ុនកំពុងតែកើនឡើងបង្កឲ្យមានផលប៉ពាល់រាលដាលមិនត្រឹមតែនៅក្នុងសហគ្រាសពួកគេតែប៉ុណ្ណោះទេគឺជះឥទ្ធិពលដល់អ្នកផ្គត់ផ្គង់ចំណីអាហារក្រៅប្រទេស ក្រុមហ៊ុនពន្ធដារ និងពាណិជ្ជកម្មសាច់ជ្រូកពិភពលោកដែលកំពុងជួបការលំបាក។

លោក Lyle Jones នាយកផ្នែកលក់របស់ប្រទេសចិននៅក្រុមហ៊ុន Genesus Inc ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាសហគ្រាសផ្គត់ផ្គង់ជ្រូកបង្កាត់ពូជទៅឲ្យអ្នកផលិតឈានមុខគេបាននិយាយថា “ជុំវិញបញ្ហានេះគឺដោយសារតែសហគ្រាសទាំងនោះជះទុនច្រើនលើសលប់ពេក” ។

ការចិញ្ចឹមជ្រូកក៏ដូចជាវិស័យផ្សេងទៀតរបស់ចិន ចាប់ពីគម្រោងលំនៅដ្ឋានរហូតដល់រថយន្តអគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានផ្តល់អាទិភាពដល់កំណើនជាការរួមចំណែកលើទីផ្សារសម្រាប់រកប្រាក់ចំណេញចូលស្រុក បង្កើតអតិរេកដែលបានជំរុញឲ្យតម្លៃជ្រូកធ្លាក់ចុះ ហើយឥឡូវនេះសម្បូរណ៏ទៅដោយការនាំចូលជ្រូកពីខាងក្រៅ។

លំហូរសាច់ប្រាក់ដែលជាចំណូលបានមកពីការលក់សាច់ជ្រូករបស់ចិនជាមធ្យមមានកម្រិតទាបជាងការចំណាយរបស់អ្នកផលិតនៅក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ ហើយក្នុងរយៈពេលបីខែកន្លងមកនេះ មានការធ្លាក់ចុះពី ១៥ ភាគរយមកនៅត្រឹម ១៤,៥ យន់ក្នុងសាច់ជ្រូកមួយគីឡូក្រាម ($1 = 7.1364 យន់ចិន)៕

 

ប្រភព៖ Reuters