អន្តរជាតិ

មេដឹកនាំរុស្ស៊ីលោកពូទីនគ្រោងនឹងទៅប្រទេសអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីត

ប្រែសម្រូល៖សហការី

លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅទស្សនកិច្ចការងារ នៅប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធនេះហើយគ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់ក្នុងប្រទេសរុស្ស៊ីនៅថ្ងៃបន្ទាប់ ។

លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងត្រូវបានគេចោទសួរថាតើនៅក្នុងអំឡុងពេលធ្វើដំណើរនៅឈូងសមុទ្ររបស់គាត់លោកពូទីននឹងពិភាក្សាអំពីកិច្ចការសម្របសម្រួលផ្នែកពាណិជ្ជកម្មនៅលើទីផ្សារជួញដូរប្រេងពិភពលោកដែរឬទេគាត់បានឆ្លើយតបថាកិច្ចពិភាក្សាបែបនេះត្រូវបានធ្វើឡើងនៅក្នុងក្រុម OPEC+ ប៉ុន្តែមានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា។ ដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពី OPEC + បានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍លើការផ្គត់ផ្គង់ដោយស្ម័គ្រចិត្តរបស់បណ្តាប្រទេសដែលជាសមាជិក OPEC + ។ ការកាត់បន្ថយលទ្ធកម្មប្រេងសរុបប្រហែល ២.២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលគេដាក់ការសង្ស័យថាមានការប្រែប្រួលលើទីផ្សារជួញដូរប្រេង។

នៅក្នុងការធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតលោកពូទីនមានរបៀបវារៈមួយចំនួនសម្រាប់ពិភាក្សាងជាមួយនឹងអារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក និងសមភាគីអារ៉ាប់រួមដែលត្រូវបានគេដកស្រង់សម្តីលោក Dmitry Peskov កាលពីថ្ងៃចន្ទដោយសារព័ត៌មានអនឡាញ SHOT ។

សារព័ត៌មានអនឡាញSHOT ក៏បានដកស្រង់សម្តីជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង Yury Ushakov ផងដែរដែលលោកបាននិយាយថាលោកពូទីននឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួមមុនបន្ទាប់មកនិងបន្តដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដែលនៅទីនោះនឹងមានរៀបចំការសន្ទនាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ។

លោក ពូទីន និងព្រះអង្គម្ចាស់ដែលគេស្គាល់ថាជា MbS បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាយូរមកហើយ។ ពួកគេជាសមភាគីដ៏មានសារសំខាន់ទៅវិញទៅមកក្នុងការចុះកិច្ចព្រមព្រៀងពហុភាគីដើម្បីបង្កើតក្រុមអ្នកផលិតប្រេងឈានមុខគេនៅលើពិភពលោកដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា OPEC+ នៅចុងឆ្នាំ ២០១៦ ដើម្បីជំរុញទីផ្សារថាមពលដែលជាគន្លឹះសំខាន់សម្រាប់ទ្រទ្រង់ថវិការបស់ប្រទេសទាំងពីរ។

នៅប្រទេស UAE ទីក្រុងឌូបៃបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនប្រេងរុស្ស៊ី ដែលជាក្រុមហ៊ុនផលិតប្រេងលំដាប់លេខ ២ របស់ខ្លួន Lukoil ដែលត្រូវបានផ្លាស់ប្តូរផ្នែកប្រតិបត្តិការរបស់ខ្លួនឲ្យទៅក្រុងឌូបៃខណៈដែលកំពុងរងទណ្ឌកម្មអឺរ៉ុបដែលបានរុញច្រានពាណិជ្ជករទៅកាន់ ប្រទេស UAEដែលជាទឹកដីអព្យាក្រឹត។

លោកពូទីនកម្របានធ្វើដំណើរទៅក្រៅប្រទេសណាស់នៅក្នុងអំឡុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយភាគច្រើនបានធ្វើដំណើរទៅកាន់រដ្ឋនានានៃអតីតសហភាពសូវៀត។ ដំណើរចុងក្រោយរបស់គាត់ក្រៅពីប្រទេសទាំងនោះគឺបានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងអំឡុងខែតុលា។

ប្រទេស OPEC+ កាលពីថ្ងៃព្រហស្បតិ៍បានយល់ព្រមកាត់បន្ថយការផ្គត់ផ្គង់ដោយស្ម័គ្រចិត្តដែលមានចំនួនសរុបប្រហែល ២.២ លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៤ ដែលនឹងនាំមុខដោយអារ៉ាប៊ីសាអូឌីត។ ក្នុងតួរលេខនៃ ២. លាន bpd គឺមានរួមបញ្ចូលបន្ថែមការកាត់បន្ថយដោយការស្ម័គ្រចិត្តដែលមានស្រាប់របស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីចំនួន ១.៣ លាន bpd ។

ប្រតិកម្មនៅលើទីផ្សារជួញដូរប្រេងចំពោះការរៀបចំថ្មីនេះបង្កឡើងដោយសារមិនមានភាពកក់ក្តៅជាហេតុបណ្តាលឲ្យពាណិជ្ជករដាក់ការសង្ស័យថាតើការកាត់បន្ថយដោយស្ម័គ្រចិត្តនឹងត្រូវបានអនុវត្តយ៉ាងពេញលេញឬមួយយ៉ាងណា។

តម្លៃប្រេងបានហក់ឡើងវិញជិត ២ ភាគរយកាលពីសប្តាហ៍មុនបន្ទាប់ពីការប្រកាសនេះ ហើយបានបន្តហក់ឡើងថែមទៀតកាលពីថ្ងៃចន្ទតម្លៃប្រេងឆៅរបស់ Brent បានហក់ឡើងជិត ១ ភាគរយក្នុងថ្ងៃអង្គារនេះ៕

ប្រភព៖ Reuters