អន្តរជាតិ

ព័ត៌មានបន្ថែមស្តីពីគ្រោះមហន្តរាយផ្ទុះភ្នំភ្លើងម៉ារ៉ាពីដែលបានសម្លាប់អ្នកឡើងភ្នំ១១នាក់

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

ក្រុម​អ្នក​ជួយ​សង្គ្រោះផ្ទុះភ្នំភ្លើងម៉ារ៉ាពីនៅ​ឥណ្ឌូណេស៊ី​កំពុង​តែបន្តស្វែង​រក​អ្នក​នៅបាត់​ខ្លួនចំនួន​១២​នាក់ទៀត​ដែលមិនដឹងពីជោគវាសនារបស់ពួកគេទៅជាយ៉ាងណានោះទេ។

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីរាប់រយនាក់កំពុងតែដុតដៃដុតជើងនៅថ្ងៃអង្គារ ទី 5 ខែធ្នូ នេះដើម្បីស្វែងរកអ្នកឡើងភ្នំរាប់សិបនាក់ដែលបានបាត់ខ្លួនបន្ទាប់ពីការផ្ទុះភ្នំភ្លើងបានសម្លាប់មនុស្ស 11 នាក់។

អ្នកឡើងភ្នំដែលស្លាប់ត្រូវបានរកឃើញកាលពីថ្ងៃចន្ទ នៅជិតរណ្ដៅភ្នំភ្លើង Marapi លើកោះស៊ូម៉ាត្រា ខណៈអ្នកផ្សេងទៀតត្រូវបានរកឃើញនៅរស់ និងដឹកចុះពីលើភ្នំក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏លំបាកដែលរារាំងដោយការផ្ទុះបន្ថែមទៀត និងអាកាសធាតុអាក្រក់។

ភ្នំភ្លើង​នេះ​បាន​បញ្ចេញ​ផ្សែងផេះ​មួយ​កម្ពស់ 3,000 ម៉ែត្រ ដែល​ខ្ពស់​ជាង​ភ្នំភ្លើង​ខ្លួនឯង​ទៅ​លើ​មេឃ​កាលពី​ថ្ងៃអាទិត្យ។

“ព្រឹកនេះ យើងនឹងដាក់ពង្រាយកម្លាំងបុគ្គលិកប្រហែល 200 នាក់ ពីលើបុគ្គលិកដែលកំពុងស្នាក់នៅទីនោះរួចហើយ។ រហូតមកដល់ពេលនេះ សាកសព 5 នាក់ត្រូវបាននាំយកមក” Hendri ប្រធានប្រតិបត្តិការនៅទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang បានប្រាប់ AFP កាលពីថ្ងៃអង្គារ។ .

មន្ត្រី​និង​ប្រជាជន​ឥណ្ឌូនេស៊ី​ជា​ច្រើន​នាក់​​បាន​និយាយ​ថា​៖ «ភ្នំភ្លើង​នៅ​តែ​បន្តផ្ទុះ​ឡើង​»៕

ប្រភព៖ AFP/at

រូបភាពផ្ទុះភ្នំភ្លើងនៅកន្លែងនេះដែរតែកាលពីឆ្នាំ២០២១