អន្តរជាតិ

ពិភពលោកកំពុងព្រួយបារម្ភដោយមិនបានកម្រឹតកម្តៅផែនដីមកនៅក្រោមសីតុណ្ហភាព១.៥°Cក្នុងរយៈពេល៧ឆ្នាំ

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអង្គារ ទី ៥  ធ្នូ  ក្នុងកិច្ចពិភាក្សា COP២៨ ក្រុមអ្នកវិទ្យាសាស្ត្របានជំរុញឲ្យប្រទេសនានា “ចាត់វិធានការជាបន្ទាន់” លើវិស័យធ្យូងថ្ម និងប្រេងដើម្បីបញ្ជៀសការបំពុលបរិយកាសដោយឧស្ម័ន។

នៅក្នុងកិច្ចប្រជុំកំពូលស្តីអំពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្នុងក្រុងឌូបៃដែលហៅថា COP២៨ លើចំណុចស្នូលដ៏ក្តៅគគុកជុំវិញអនាគតឥន្ធនៈហ្វូស៊ីលដែលបណ្តាប្រទេសឧស្សហកម្មជឿនលឿនធំៗជាប្រភពបញ្ចេញឧស្ម័នបំពុលបរិយាកាសក៏មានការយកចិត្តទុកដាក់ចំពោះការអំពាវនាវស្នើ

ឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការបំភាយថាមពលដែលពឹងផ្អែកលើកាបូនសម្រាប់ទ្រទ្រង់ដល់ឧស្ម័នផ្ទះកញ្ចក់ហើយកន្លងមកមនុស្សយើងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ការបំពុលឧស្ម័ន CO2 ដោយឥន្ធនៈហ្វូស៊ីលឃើញថាមានការកើនឡើងដល់ទៅ ១.១ ភាគរយកាលពីឆ្នាំមុន នេះបើយោងតាមទិន្ន័យនៅក្នុងការវាយតម្លៃគម្រោងកាបូនសកលប្រចាំឆ្នាំរបស់សមាគមអន្តរជាតិនៃអ្នកវិទ្យាសាស្ត្រអាកាសធាតុជាមួយនឹងការកើនឡើងនៃការបំភាយឧស្ម័ននៅក្នុងប្រទេសចិន និងឥណ្ឌា ដែលឥឡូវនេះបានខ្លាយជាប្រភពបញ្ចេញឧស្ម័នធំបំផុតទីមួយ និងទីបីនៅលើពិភពលោក។

ក្រុមអ្នកវាយតម្លៃបានធ្វើការប៉ាន់ប្រមាណថាបរិយាកាសបរិសុទ្ធមានត្រឹមតែ ៥០ ភាគរយនេះបញ្ជាក់ឲ្យឃើញថាផែនដីមានការឡើងកម្តៅលើសពីគោលដៅកំណត់ដោយកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសគឺនៅក្រោម ១.៥ អង្សាសេដោយរក្សាលំនឹងសម្រាប់រយៈពេលច្រើនឆ្នាំគឺរហូតដល់ឆ្នាំ ២០២៣០ បើទោះបីជាក្រុមអ្នកវាយតម្លៃបានកត់សម្គាល់ពីភាពមិនច្បាស់លាស់ជុំវិញការឡើងកំដៅជះចេញពីឧស្ម័នផ្ទះកញ្ចក់ដែលមិនមែនជា CO2 ក៏ដោយ។

លោក Pierre Friedlingstein អ្នកនិពន្ធដ៏ល្បីល្បាញមកពីវិទ្យាស្ថាន Global Systems របស់សាកលវិទ្យាល័យ Exeter បានប្រាប់អ្នកយកព័ត៌មានថាស្ថានភាពប្រែប្រួលអាកាសធាតុនេះជារឿងអាទិភាពមួយដែលយើងត្រូវយកចិត្តទុកដាក់ចាត់វិធានការឆ្លើយតបជា “បន្ទាន់បំផុត” ។

ត្រូវគិតចាប់ពី “ពេលនេះភ្លាមៗដោយសារសីតុណ្ហភាពកើនឡើង ១.៥ ដឺក្រេលើសពីកម្រឹតមូលដ្ឋានដូច្នេះដើម្បីរក្សាសីតុណ្ហភាពឲ្យនៅក្រោម ១.៥ ដឺក្រេ ឬជិតដល់ ១.៥ ដឺក្រេនោះគឺយើងត្រូវតែចាត់វិធានការចាប់ពីឥឡូវនេះទៅភ្លាមៗ” ។

 

  • ទិសដៅខុសគ្នា

ខ្លឺមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ចែងថាប្រទេសនានាប្តេជ្ញាកំណត់កំរឹតឡើងចុះសីតុណ្ហភាពក្នុងចន្លោះ២អង្សាសេចុះក្រោមលើសពីជំនាន់មុនសម័យឧស្សាហកម្មជឿនលឿនដែលស្ថិតនៅក្រោម ១.៥ អង្សាសេចុះក្រោម។

គោលដៅកំណត់ ១.៥ អង្សារសេចុះក្រោមគឺជាមហិច្ឆតាក្នុងការរក្សាលំនឹងសីតុណ្ហភាពខណៈដែលមានកត្តាជាច្រើនបញ្ជាក់ថាការឡើងកម្តៅក្នុងកម្រឹត១.៥អង្សាសេលើសពីកម្រឹតមូលដ្ឋានអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សនិងភពផែនដីដែលយើងមិនអាចកែខៃសង្រ្គោះបានឡើយ។

ដើម្បីរក្សាស្ថិរភាពសីតុណ្ហភាពក្នុងកម្រិត១.៥ អង្សាសេចុះក្រោមក្រុមប្រឹក្សាវិទ្យាសាស្ត្រអាកាសធាតុ IPCC របស់អង្គការសហប្រជាជាតិបានថ្លែងថា ការបំភាយឧស្ម័ន CO2 ចាំបាច់ត្រូវតែកាត់បន្ថយពាក់កណ្តាលនៅក្នុងទសវត្សរ៍នេះ។

គម្រោង Global Carbon បានរកឃើញថា បញ្ហានេះកំពុងក្លាយជាកិច្ចការដ៏លំបាកបន្ថែមទៀត នៅពេលដែលការបំភាយឧស្ម័នបន្តកើនឡើងកាន់តែខ្លាំងនោះ។

អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល CICERO សម្រាប់ការស្រាវជ្រាវអាកាសធាតុអន្តរជាតិលោក Glen Peters បានបកស្រាយថា ការបំភាយកាបូនឌីអុកស៊ីតឥឡូវនេះគឺកើនឡើងដល់ ៦ ភាគរយគឺខ្ពស់ជាងពេលណាទាំងអស់ដែលមានប្រភពចេញពីក្រុមប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស។

លោក​បាន​បន្ត​ថា​៖ “ ​ពួកគេមានទិសដៅខុសៗគ្នា” ​។

បានន័យថាបើទោះបីជាមានការកើនឡើងគួរឲ្យកត់សម្គាល់នៃការប្រើប្រាស់ថាមពលក៏ដោយក៏បញ្ហាដ៏សំខាន់មួយនេះមានប្រទេសជាង ១០០ បានចុះហត្ថលេខានៅឯកិច្ចពិភាក្សាអាកាសធាតុនៅទីក្រុងឌូបៃលើការអំពាវនាវឲ្យបង្កើនសមត្ថភាពក្នុងការបង្កើតឧស្ម័នកាបូនឡើងវិញឲ្យបានបីដងនៅក្នុងទសវត្សរ៍នេះ។

លោកបានមានប្រសាសន៍ថា “ខ្យល់ពន្លឺព្រះអាទិត្យ រថយន្តអគ្គិសនី អាគុយ ពួកវាទាំងអស់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស រឿងនេះវាអស្ចារ្យណាស់ទៅហើយប៉ុន្តែវាគ្រាន់តែពាក់កណ្តាលនៃបញ្ហានេះប៉ុណ្ណោះ” ។

“ចំណែកនៅសេសសល់ជាងពាក់កណ្តាលទៀតពួកគេកំពុងកាត់បន្ថយការបំភាយឥន្ធនៈហ្វូស៊ីល ហើយយើងគ្រាន់តែឭគេថាតែប៉ុណ្ណោះចំណែកការអនុវត្តជាក់ស្តែងវិញគឺនៅមិនទាន់បានគ្រប់គ្រាន់ពេញលេញនៅឡើយទេ”។ បើនិយាយដល់ជុំវិញររឿងនេះនោះគឺឥណ្ឌាបានវ៉ាដាច់ EUរួចទៅហើយ។

បើយោងតាមការស្រាវជ្រាវគេបានរកឃើញថាឥន្ធនៈហ្វូស៊ីលមានចំនួន ៣៦,៨ ពាន់លានតោននៃ CO2 សរុបចំនួន ៤០,៩ ពាន់លានតោនដែលត្រូវបានគេប៉ាន់ស្មានថានឹងបំភាយលើបរិយាកាសក្នុងឆ្នាំនេះ។

ប្រភពបំពុលបរិយាកាសសំខាន់ៗជាច្រើនបានកំណត់ការថយចុះនៃការបំភាយឧស្ម័ន CO2 នៅឆ្នាំនេះ រួមទាំងការថយចុះ ៣ ភាគរយនៅក្នុងសហរដ្ឋអាមេរិក និងការធ្លាក់ចុះ ៧.៤ ភាគរយនៅទូទាំងសហភាពអឺរ៉ុប។

ប៉ុន្តែប្រទេសចិនដែលមានចំនួនជិតមួយភាគបីនៃការបំភាយឧស្ម័នទូទាំងពិភពលោកត្រូវបានគេរំពឹងថានឹងឃើញមានការកើនឡើងដល់ទៅ ៤ ភាគរយនៃឧស្ម័នឥន្ធនៈហ្វូស៊ីលនៅឆ្នាំនេះ ការស្រាវជ្រាវបានរកឃើញថា ជាមួយនឹងការកើនឡើងនៃធ្យូងថ្ម ប្រេង និងឧស្ម័ន ខណៈដែលប្រទេសនេះបន្តងើបឡើងវិញពីជំងឺកូវីដ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ទន្ទឹមនឹងការកើនឡើងនៃការបំភាយឧស្ម័ន CO2 ច្រើនជាង ៨ ភាគរយនៅក្នុងប្រទេសឥណ្ឌាមានន័យថាឥឡូវនេះប្រទេសនេះបានវ៉ាដាច់ EU ក្នុងនាមជាអ្នកបញ្ចេញឥន្ធនៈហ្វូស៊ីលធំជាងគេទីបីនៅលើពិភពលោក។

លោក Peters បានបន្ថែមថា ទាំងនៅក្នុងប្រទេសឥណ្ឌា និងប្រទេសចិន ការកើនឡើងនៃតម្រូវការថាមពលគឺលើសពីការចេញផ្សាយនៅក្នុងរបាយការណ៏សាធារណ:សំខាន់ស្តីពីថាមពលកកើតឡើងវិញ ។

ការបំភាយឧស្ម័នពីយានអាកាសចរណ៍បានកើនឡើង ២៨ ភាគរយនៅឆ្នាំនេះ ដោយសារការងើបឡើងវិញពីសម័យជំងឺរាតត្បាត។

ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Earth System Science Data ។

ផែនដី​​ឡើង​កម្តៅ​ដល់ទៅ ១,២ អង្សា​សេលើសកម្រឹតមូលដ្ឋានត​រួចទៅ​ហើយដោយ​បញ្ចេញ​រលក​កម្ដៅ​ដ៏​សាហាវ ភ្លើង​ឆេះ​ព្រៃ ទឹកជំនន់ និង​ព្យុះធំៗជាដើម។

សីតុណ្ហភាពនៅឆ្នាំនេះបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដែលជាប់ក្នុងកំណត់ត្រាហើយអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិបាននិយាយថាឆ្នាំ ២០២៣ គឺប្រហែលឡើងដល់ ១.៤ អង្សាសេលើសពីកម្រឹតមូលដ្ឋាននៅក្នុងខែតុលា។

ការឡើងកម្តៅ១.៥ អង្សារសេលើសពីកម្រឹតមូលដ្ឋានក្នុងរយៈពេលមួយឆ្នាំនៅមិនទាន់ចាត់ទុកថាជាការបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ នេះបើយោងទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងគឺការធ្វើសន្ទស្សមានរយៈពេលវែងជាច្រើនទសវត្សរ៍។

ប្រភព៖ AFP