អន្តរជាតិ

តួលេខអ្នកស្លាប់ដោយភ្នំភ្លើងនៅកោះស៊ូម៉ាត្រាឡើងដល់22នាក់ខណៈការស្វែងរកជិតបញ្ចប់

ប្រែសម្រួល៖​ រតនា

ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ 22 នាក់ហើយ បន្ទាប់ពីសាកសពចំនួន 9 នាក់ទៀតត្រូវបានរកឃើញចុងក្រោយ នេះបើតាមមន្ត្រីទីភ្នាក់ងាររុករក និងជួយសង្គ្រោះបាននិយាយនៅថ្ងៃអង្គារ ទី 5 ខែធ្នូ ។

ភ្នំភ្លើង Marapi នៅលើកោះស៊ូម៉ាត្រា បានបញ្ចេញផេះភ្នំភ្លើង 3,000 ម៉ែត្រ ដែលខ្ពស់ជាងកំពូលភ្នំភ្លើងខ្លួនឯងកំពុងផ្ទុះនោះទៅលើមេឃកាលពីថ្ងៃអាទិត្យ។

អ្នកជួយសង្គ្រោះរាប់រយនាក់បានធ្វើការជាច្រើនថ្ងៃដើម្បីស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួន នៅថ្ងៃអង្គារពេលការប្រកាសរបស់ទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់ដែលភាគច្រើនត្រូវបានរកឃើញ ដែលនាំឱ្យការស្វែងរករយៈពេលជាច្រើនថ្ងៃកាន់តែខិតជិតដល់ទីបញ្ចប់។

លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Padang បានប្រាប់ AFP ថា “ជនរងគ្រោះប្រាំបួននាក់ក្នុងចំណោម 10 នាក់ដែលបាត់ខ្លួនត្រូវបានរកឃើញបានស្លាប់នៅរសៀលនេះធ្ចើឲ្យចំនួនអ្នកស្លាប់ឡើងដល់២២នាកល់។ នៅពេលនេះ ពួកគេកំពុងត្រូវបានជម្លៀសចេញ។

មន្ត្រី​សង្គ្រោះ​បាន​និយាយ​ថា អ្នក​ស្លាប់​ត្រូវ​បាន​គេ​ដឹក​ចុះ​ពី​ភ្នំជាបន្តបន្ទាប់​ដោយ​ដាក់​ថង់​រុំខ្លួន​ដោយថង់អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។

រូបភាពដែលបានចែករំលែកដោយ Basarnas បានបង្ហាញក្រុមជួយសង្គ្រោះដែលមានគ្នាប្រាំមួយនាក់ក្នុងអាវពណ៌ទឹកក្រូច និងមួករឹងដែលដឹកសាកសពចុះពីចំហៀងភ្នំភ្លើងកាលពីថ្ងៃអង្គារ។

អ្នកឡើងភ្នំមួយចំនួនក្នុងចំណោម 75 នាក់នៅលើភ្នំកំឡុងពេលផ្ទុះនោះ ត្រូវបានគេរកឃើញថានៅមានជីវិត និងត្រូវបានគេយកទៅព្យាបាល ដោយមានការរលាក និងបាក់ឆ្អឹងជាច្រើនកន្លែង៕