សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាបុកក្មេងចេញពីសាលារងរបួសធ្ងន់ទាំងពីរនាក់ប្ដីប្រពន្ធ

ដោយ៖សុខុម
ស្ទឹងត្រែង៖ប្ដីប្រពន្ធពីរនាក់ទទួលរងរបួសធ្ងន់ធ្ងរត្រូវបានគ្រូពេទ្យយោធាមួយកន្លែងស្ថិតនៅអូរពងមាន់ខេត្តស្ទឹងត្រែងជួយសង្រ្គោះបឋមកាលពីម៉ោងជាង៤រសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០២៣។


ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងភ្លាមថាដំបូងគេឃើញប្ដីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងគោលដៅឆ្លងកាត់អូរពងមាន់តាមផ្លូវជាតិលេខ៧ស្ទឹងត្រែងក្រចេះ។លុះពេលទៅដល់ចំណុចកើតហេតុក៏បានបុកក្មេងកំពុងជិះម៉ូតូចេញពីសាលានៅចំណុចអូរពងមាន់បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់និងម៉ូតូសិស្សសាលដួលបោកទៅនឹងថ្នល់។ភ្លាមនោះគេមិនទាន់ស្គាល់អត្តសញ្ញាណអ្នកជិះម៉ូតូទាំងពីរនាក់ប្ដីប្រពន្ធនៅឡើយ។ប៉ុន្តែគ្រូពេទ្យយោធានៅក្បែរកន្លែងកើតហេតុជួយ។រីឯក្មេងដែលត្រូវម៉ូតូពីរនាក់ប្ដីប្រពន្ធបុកនៅទល់មុខសាលាបឋមសិក្សាមួយកន្លែងនោះមិនគ្រោះថ្នាក់ធ្ងន់ធ្ងរទេ៕