អន្តរជាតិ

ក្រុងស៊ាងហៃចង់ឱ្យក្រុមហ៊ុន Microsoft ផ្សព្វផ្សាយបច្ចេកវិទ្យា AI នៅក្នុងទីក្រុង

ប្រែសម្រួល៖រតនា

រដ្ឋាភិបាលនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុចិនបាននិយាយថា អាជ្ញាធរក្រុងសៀងហៃបានប្រាប់ប្រធានក្រុមហ៊ុន Microsoft ដែលកំពុងទស្សនាកាលពីថ្ងៃអង្គារថា ពួកគេចង់ឱ្យក្រុមហ៊ុនរបស់គាត់ផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីជំរុញអាជីវកម្មនៅទីនោះ។

រដ្ឋាភិបាលបាននិយាយថា លោក Chen Jining លេខាបក្សកុម្មុយនិស្តទីក្រុងសៀងហៃ បានធ្វើការកត់សម្គាល់នៅពេលជួបជាមួយប្រធាន និងអនុប្រធានក្រុមហ៊ុន Microsoft លោក Brad Smith ។

លោក Chen បាននិយាយថា ទីក្រុងសៀងហៃក៏បើកចំហចំពោះក្រុមហ៊ុន Microsoft ក្នុងការសហការលើការសិក្សាក្របខ័ណ្ឌ និងស្តង់ដារអភិបាលកិច្ចទាក់ទងនឹងបច្ចេកវិទ្យា(AI)នេះ។

ប្រភព៖ Reuters