អន្តរជាតិ

មេដឹកនាំបេឡារុសទៅទស្សនកិច្ចប្រទេសចិនដើម្បីស្វែងរកទំនាក់ទំនងឲ្យកាន់តែរឹងមាំ

ប្រែសម្រួល៖ រតនា

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានទៅទស្សនកិច្ចប្រទេសចិនដោយបានជួបជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។

នេះជាដំណើរទស្សនកិច្ចជាលើកទី២ ក្នុងឆ្នាំនេះ ដោយមេដឹកនាំឯកោការទូតរូបនោះ បានពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសលោក ជាមួយមហាយក្សអាស៊ី ចំពេលកំពុងរងទណ្ឌកម្មរបស់លោកខាងលិច។

លោកAlexander Lukashenko ត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តជិតស្និទ្ធចាក់ទឹកមិនលិចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ឥឡូវនេះលោកកំពុងធ្វើទស្សនកិច្ចការងារទៅកាន់រដ្ឋធានីចិន ហើយត្រូវបានទទួលស្វាគមន៍ដ៏កក់ក្តៅពីលោក Xi នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai សម្រាប់ “អាហារថ្ងៃត្រង់ធ្វើការ”។ ជាមួយនោះគេរំពឹងថា នឹងមានកិច្ចពិភាក្សារយៈពេលបីម៉ោង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សមភាគីបេឡារុស្ស៕

ប្រភព៖Reuters/ec