សេដ្ឋកិច្ច

មាសឡើងថ្លៃដល់កម្រឹតកំពូលខណៈFed គ្រោងនឹងបន្ថយអត្រាការប្រាក់នៅដើមឆ្នាំក្រោយ

ប្រែសម្រួល៖សហការី

នៅថ្ងៃចន្ទ ទី ៤ ធ្នូ តម្លៃមាសបានហក់ឡើងខ្ពស់លើសពី ២,១០០ ដុល្លារក្នុងមួយអោន ខណៈដែលប្រធានធនាគារកណ្តាលលោក Jerome Powell បានធ្វើការកត់សម្គាល់នូវទំនុកចិត្តរបស់ពាណិជ្ជករលើធនាគារកណ្តាលអាមេរិកក្នុងការបន្ថយអត្រាការប្រាក់នៅដើមឆ្នាំក្រោយនេះ។

អត្រាការប្រាក់ត្រូវបានបន្ថយនោះក៏ជាឱកាសសម្រាប់មាសឡើងថ្លៃ។

Spot Gold បានឡើងដល់ ០.៨ ភាគរយស្មើនឹង ២,០៨៧.៦៩ ក្នុងមួយអោនគិតត្រឹមម៉ោង ៥.២០ ព្រឹក GMT ។ នៅជុំដំបូងនៃការជួញដូរមាសឃើញថាមាសកើនឡើងខ្ពស់ដល់ទៅ ២,១១១.៣៩។

មាសរបស់អាមេរិកបានកើនឡើងជិត ១ ភាគរយគឺ ២,១០៧.៥០ ដុល្លារអាមេរិកក្នុងមួយអោន។

មាសនៅជុំចុងក្រោយក្នុងខែសីហា ឆ្នាំ ២០២០បានឡើងដល់ ២,០៧៥.៤៧ ក្នុងមួយអោន នៅចំពេលដែលមានជំងឺរាតត្បាត។ ការកើនឡើងនូវតម្លៃមាសជាហានិភ័យមួយបង្កឡើងដោយភូមិសាស្ត្រនយោបាយដែលពាណិជ្ជករបានគំណត់ឲ្យមាសឡើងថ្លៃយ៉ាងចាស់ដៃក្នុងខណ:ដែលអាមេរិកគ្រោងនឹងកាត់បន្ថយអត្រាការប្រាក់ចាប់ពីខែមីនាឆ្នាំក្រោយ។

មាសដុំបានឡើងជិត ១៦% ចាប់តាំងពីដើមខែតុលានេះជាការកើនឡើងមួយក្នុងពេលផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចាប់ពីពេលនោះ Federal Reserve នឹងធ្វើការការបន្ធូរបន្ថយរូបិយវត្ថុនៅដើមឆ្នាំក្រោយ។

លោក Powell កាលពីសប្តាហ៍មុនបាននិយាយថាគោលនយោបាយរបស់ធនាគារកណ្តាលគឺ “ការរឹតបន្តឹងអត្រាគោល” នៅក្នុងខណ:ដែលមានការធ្លាក់ចុះយ៉ាងខ្លាំងនៅលើទីផ្សារជួញដូររូបិយបណ្ណ។ ការ​ចំណាយ​លើ​ប្រាក់កម្ចីកម្រឹត​ទាបតាមជា​ធម្មតា​មានលក្ខណ:​វិជ្ជមាន​សម្រាប់​សាច់​ប្រាក់កម្ចី​ដែល​មិនសូវ​មាន​ការ​ប្រាក់ច្រើន។

នៅក្នុងប្រទេសឥណ្ឌាជាប្រទេសប្រើប្រាស់មាសច្រើនជាងគេទីពីរបន្ទាប់ពីចិន លោហៈធាតុបានឡើងថ្លៃក្នុងកម្រិតខ្ពស់ថ្មីថែមទៀតធៀបនឹងការដោះដូររូបិយប័ណ្ណក្នុងស្រុកនៅក្នុងខែវិច្ឆិកា។

“បន្ទាប់ពីសន្ទុរកថារបស់គាត់គឺលោក Powell ពាណិជ្ជករកាន់តែមានការជឿជាក់ថាអត្រាការប្រាក់របស់សហរដ្ឋអាមេរិកកំពុងឈានដល់កម្រិតកំពូលហើយដូច្នេះតទៅមុខទៀតទំនងជាធ្លាក់ចុះជាជាងឡើងថ្លៃ” ។

Waterer បាននិយាយថា “លំហូរសាច់ប្រាក់តែងតែមានការប្រែប្រួលមួយចំនួននៅក្នុងទីផ្សារជួញដូរចំណែកការជួញដូរលោហធាតុមានសុវត្ថិភាពជាងនៅលើទីផ្សារ” ។

កាលពីថ្ងៃសុក្រលោក Powell បាននិយាយថា “ការរឹតបន្តឹងអត្រាគោលធ្វើឲ្យកាន់តែមានតុល្យភាព” ប៉ុន្តែ Fed មិនគិតអំពីការបញ្ចុះអត្រាការប្រាក់នៅពេលឆាប់ៗនេះទេ។

FedWatch Tool របស់ CME បានបង្ហាញថាឥឡូវនេះឈ្មួញកំពុងពិចារណាលើភាគរយក្នុងការបន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅខែមីនាខាងមុខនេះ។

ទីផ្សារបានពិចារណាលើការបញ្ជាក់របស់គាត់ថាជារឿងមិនសមហេតុផល ដោយបានបញ្ជេញសន្ទស្សន៍ប្រាក់ដុល្លារ និងទិន្នផលរតនាគារក្នុងរយៈពេល ១០ ឆ្នាំទាបជាងកាលពីថ្ងៃសុក្រ ដែលធ្វើឲ្យមាសកាន់តែមានភាពទាក់ទាញសម្រាប់អ្នកប្រើរូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់ដុល្លាអាមេរិក។

ការគាំទ្រនៅលើទីផ្សារជួញដូររូបិយប័ណ្ណ បើយោងតាមទិន្នន័យបង្ហាញកាលពីសប្តាហ៍មុនបានចង្អុលឲ្យឃើញនូវសម្ពាធនៃអតិផរណាដ៏រសើបមួយ ដោយសារភាពក្សោយទីផ្សារការងារ តែលោក Christopher Wallerជាអភិបាល Fed បានបង្ហាញពីចេតនាកាត់បន្ថយអត្រាការប្រាក់ដែលអាចនឹងកើតមានប្រសិនបើអតិផរណាបន្តធ្លាក់ចុះ។

ការពិចារណារបស់វិនិយោគិនបានផ្តោតទៅលើទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្មរបស់សហរដ្ឋអាមេរិក ដែលជារបាយការណ៍ការងារដ៏សំខាន់ដែលត្រូវកំណត់យកការសម្រេចចិត្តមួយនៅក្នុងថ្ងៃសុក្រកន្លងទៅ ដែលអាចជះឥទ្ធិពលលើទស្សនវិស័យសម្រាប់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

Spot silver ឡើងថ្លៃ ០.១% ស្មើនឹង២៥.៤៥ ក្នុងមួយអោន palladium បានធ្លាក់ចុះ ០.៥% ស្មើនឹង ៩២៩.១០ ក្នុងមួយអោន ចំណែកប្លាទីនក៏ធ្លាក់ចុះ ០.៤% ស្មើនឹង ៩៩៦.០៤ក្នុងមួយអោន ៕

ប្រភព៖ Agency