សេដ្ឋកិច្ច

តម្លៃប្រាក់ដុល្លារនៅលើទីផ្សារជួញដូរមានសភាពរង្គោះរង្គើខណ:ដែល Fed គ្រោងនឹងបញ្ចប់ការតម្លើងអត្រាការប្រាក់

ប្រែសម្រួល៖សហការី

កាលពីថ្ងៃចន្ទមូលដ្ឋាននៃតម្លៃប្រាក់ដុល្លារបានចាប់ផ្តើមរង្គោះរង្គើគួរឲ្យកត់សម្គាល់យ៉ាងខ្លាំង ខណៈដែលទីផ្សារមានការប្រុងប្រយ័ត្នខ្ពស់នៅក្រោយពេលប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នៅរង់ចាំរបាយការណ៏ទីផ្សារការងារដើម្បីកំណត់អត្រាការប្រាក់អាមេរិក។

ចំណែកតម្លៃរូបិយប័ណ្ណគ្រីបតូ bitcoin Bitcoin នៅលើទីផ្សារដោះដូរក្នុងតំបន់អាស៊ីកាលពីពេលព្រឹកបានហក់ឡើងដល់ ៤០,០០០ ដុល្លាអាមេរិកជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។

កាលពីថ្ងៃសុក្រលោក Powell បាននិយាយថាគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកកំពុងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកមានភាពយឺតយ៉ាវមិនដូចការរំពឹងទុកដោយសារអត្រាការប្រាក់គោលមានសភាពរង្គោះរង្គើអស់ពេលពេញមួយយប់។

លោក Powell បានរំលឹកឡើងវិញថា Fed បានរៀបចំរឹតបន្តឹងគោលនយោបាយបន្ថែមទៀតប្រសិនបើយល់ឃើញថាអាចសមរម្យនៅក្នុងទីផ្សារដើម្បីធានាដល់ការជឿជាក់របស់ពាណិជ្ជករនៃការដំឡើងអត្រាការប្រាក់ត្រូវបានបញ្ចប់រួចរាល់ហើយ។

តម្លៃដោះដូររូបិយប័ណ្ណនៅលើទីផ្សារស្មើនឹង ៦០ ភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ធៀបនឹងខែមីនាស្មើនឹង ២១ ភាគរយនេះបើយោងតាមការធ្វើសន្ទស្សន៍របស់ CME Fed Watch។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសមភាគីសំខាន់ៗប្រាំមួយផ្សេងទៀតបានធ្លាក់ចុះនៅក្នុងជុំចុងក្រោយបន្ទាប់ពីការបិទទីផ្សារដោះដូរកាលពីថ្ងៃសុក្រនេះបើធៀបនឹងប្រាកយន់គឺនៅត្រឹមតែ ១០៣.២៨ ។

អ្នកវិភាគទីផ្សារហិរញ្ញវត្ថុជាន់ខ្ពស់លោក Kyle Rodda នៅ Capital.com បាននិយាយថា ទិន្នន័យរបស់សហរដ្ឋអាមេរិកនៅតែជា “កត្តាចម្បង” សម្រាប់ទីផ្សារដោះដូររូបិយប័ណ្ណ G១០ បើយោងតាមតារាងបៀវត្សរ៍មិនមែនកសិកម្មបានបង្ហាញឲ្យឃើញថា “អាចបង្កជាហានិភ័យ” នៅក្នុងសប្តាហ៍នេះបើយោងតាមរបាយការណ៍ការងារនៅក្នុងខែវិច្ឆិកាដែលត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់បន្ទាប់ពីបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ។

“អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​គឺ​ការ​កំណត់​តម្លៃ​លក់ចេញរូបិយប័ណ្ណ​នៅលើទីផ្សារជា​ពិសេសនៅ​លើវិស័យ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដែលបណ្តាលមកពី​អត្រាការប្រាក់ធ្វើឲ្យប្រាក់​ដុល្លារ​អាមេរិកមានភាពរង្គោះរង្គើ​ឥតឈប់​ឈរ​​ក្នុងរយ:ពេលដ៏​វែងមួយ​​ “។

Rodda បានសង្កត់ធ្ងន់ថាប្រាក់ដុល្លារអាមេរិកអាចទទួលបានកំណើនឡើងវិញអាស្រ័យទៅលើទិន្នន័យទីផ្សារពាណិជ្ជកម្មរបស់អាមេរិក។

ធៀបនឹងប្រាក់យ៉េន ប្រាក់ដុល្លារមានតម្លៃស្មើនឹង ១៤៦.៥៨ យ៉េន បន្ទាប់មកបានធ្លាក់ចុះដល់ ១៤៦.២៤ មុនក្នុងដោះដូរនៅលើទីផ្សារនៅជុំចុងក្រោយឃើញថាមានកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ១១ ខែកញ្ញាកន្លងមក។ ថ្មីៗនេះ ជាង ៣៣ ឆ្នាំកន្លងទៅតម្លៃប្រាក់យ៉េនបានងើបផុតពីកម្រិតទាបដែលកាលពីមុនមានតម្លៃ ១៥១.៩២ ក្នុងមួយដុល្លារនេះជាការហក់ឡើងនៃតម្លៃប្រាក់យ៉េននៅពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ។ .

ចំណែកប្រាក់ដុល្លារអូស្រ្តាលីបានបុកឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៤ ខែកន្លងមកបើធៀបនឹងប្រាក់ដុល្លារស្មើនឹង ០.៦៦៩ ដុល្លាអាមេរិកធៀបនឹង ១​ ដុល្លាអូស្រ្តាលី ខណៈពេលដែលវាក៏បានហក់ឡើងដល់កម្រិតខ្ពស់រហូតដល់ ០.៦២២២ ដុល្លារអាមេរិកដែលជាការហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីចុងខែកក្កដាកន្លងមក។

Sterling នៅក្នុងការជួញដូរលើទីផ្សារនៅគ្រាចុងក្រោយធៀបនឹងដុល្លាស្មើនឹង ១.២៦៨២ ដុល្លាអាមេរិកសម្រាប់ការទិញចូលគឺមានការធ្លាក់ចុះបន្តិចក្នុងរយៈពេលបីខែបើធៀបនឹងការលក់ចេញក្នុងតម្លៃ ១.២៧៣៣ កាលពីសប្តាហ៍មុន។

នៅលើទីផ្សាររូបិយប័ណ្ណក៏មានការប្រែប្រួលនៅក្នុងសប្តាហ៍នេះបើយោងតាមសេចក្តីថ្លែងការរបស់មន្ត្រីធនាគារកណ្តាលអឺរ៉ុបមួយចំនួនស្តីពីទិន្នន័យសេដ្ឋកិច្ចក្នុងតំបន់ រួមទាំងទិន្នន័យផលិតផលសរុបក្នុងស្រុកប្រចាំត្រីមាសទីបីដែលត្រូវបានកែសម្រួលសម្រាប់ប្លុកអឺរ៉ូកាលពីថ្ងៃព្រហស្បតិ៍។

ចំណែកអតិផរណាក្នុងតំបន់អឺរ៉ូឃើញថាមានការធ្លាក់ចុះមកនៅត្រឹម ២.៤ ភាគរយនៅក្នុងខែវិច្ឆិកា កន្លងទៅទិន្នន័យនេះត្រូវបានគេចេញផ្សាយកាលពីសប្តាហ៍មុន ដោយមានការដាក់ដេញថ្លៃឥន្ធនៈឆៅដោយ ECB សម្រាប់ទប់ស្តាត់សន្ទុះនៃអត្រាការប្រាក់មិនឲ្យហក់ឡើងលឿនជាងការរំពឹងទុក។

ប្រាក់អឺរ៉ូភាគច្រើនបានធ្លាក់ចុះកាលពីថ្ងៃចន្ទមកនៅត្រឹម ១.០៨៧៤ ក្នុង ១ អឺរ៉ូក្រោយមកបានធ្លាក់ចុះថែមទៀតមកនៅត្រឹម ១.០៨២៩ ក្នុង ១ អឺរ៉ូ។

ប្រធានាធិបតីរបស់ប្រទេសអូសត្រាលីលោកស្រី Christine Lagarde គ្រោងនឹងថ្លែងសុន្ទរកថានៅថ្ងៃចន្ទនេះ ចំណែកលោកស្រី Carol Kong អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណនៅធនាគារ Commonwealth Bank of Australia បាននិយាយថាលោក “Lagarde នឹងស្វាគមន៍របាយការណ៍ CPI របស់អឺរ៉ូកាលពីសប្តាហ៍មុនក៏ប៉ុន្តែខ្ញុំមានការសង្ស័យថាលោកស្រីនឹងអបអរជាមួយគំនិតកាត់បន្ថយអត្រាការប្រាក់របស់ ECB ឬមួយយ៉ាងណានោះទេ”?

នៅលើទីផ្សារដោះដូររូបិយប័ណ្ណគ្រីបតូ bitcoin បានឈានដល់កម្រិត ៤០,០០០ ដុល្លាអាមេរិកជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំ។ និយតករសហរដ្ឋអាមេរិកនឹងអនុម័តក្នុងពេលឆាប់ៗនេះនូវមូលនិធិគ្រីបតូ bitcoin ដែលត្រូវបានជួញដូរនីលើទីផ្សារភាគហ៊ុន៕

ប្រភព៖ Reuters