អន្តរជាតិ

កូរ៉េខាងត្បូងបាញ់រ៉ុក្កែតឥន្ធនៈរឹងចំពេលមានការប្រណាំងអវកាសជាមួយកូរ៉េខាងជើង

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

ក្រសួងការពារជាតិ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី៤ ខែធ្នូនេះ បានធ្វើការហោះហើរដោយជោគជ័យ នូវគ្រាប់រ៉ុក្កែតឥន្ធនៈរឹង ដឹកផ្កាយរណប ពីលើសមុទ្រ ក្បែរកោះ Jeju ចំពេលមានការកើនឡើង នៃការប្រកួតប្រជែងក្នុងលំហ ជាមួយប្រទេសជិតខាងគឺកូរ៉េខាងជើង។

វាគឺជាការធ្វើតេស្តជោគជ័យលើកទីបីនៃបច្ចេកវិទ្យារបស់រ៉ុក្កែត បន្ទាប់ពីពីរផ្សេងទៀតនៅក្នុងខែមីនា និងខែធ្នូ ឆ្នាំ 2022កន្លងមកនេះ៕

ប្រភព៖ Reuters/ec