សេដ្ឋកិច្ច

អតីតប្រធានធនាគារកណ្តាលនិយាយថាចិនមានច្រកដើម្បីកាត់បន្ថយសមាមាត្រទុនបម្រុងជំនួសឲ្យអត្រាការប្រាក់

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃអាទិត្យ ទី ៣ ខែធ្នូ អតីតប្រធានធនាគារកណ្តាលមួយរូបត្រូវបានគេដកស្រង់សម្តីយកមកផ្សព្វផ្សាយថា ដោយសារតែនៅមានតម្រូវការខ្ពស់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតទីពីររបស់ពិភពលោកនិងដើម្បីធានាស្ថិរភាពនៃកំណើនសេដ្ឋកិច្ចនោះប្រទេសចិនទំនងជានឹងអនុវត្តគោលនយោបាយសារពើពន្ធសកម្មនៅឆ្នាំក្រោយ។

ការបញ្ជាក់នេះបានធ្វើឡើងនៅចំពេលដែលសេដ្ឋកិច្ចចិនកំពុងជំរុញឲ្យមានសន្ទុះឡើងវិញបន្ទាប់ពីខកខានដោយសារវិធានការទប់ស្កាត់ជំងឺរាតត្បាតក្នុងពេលដ៏យូរ។ ខណៈពេលដែលអ្នកឃ្លាំមើលទីផ្សារមានកាព្រួយបារម្ភថាវិបត្តិបំណុលដ៏ធ្ងន់ធ្ងររបស់ចិនក្នុងចំណោមអ្នកអភិវឌ្ឍអចលនទ្រព្យធំៗអាចជះឥទ្ធិពលទៅដល់វិស័យផ្សេងទៀត។

បើ​តាម​ការ​លើក​ឡើង​របស់​ធនាគារ​ប្រជាជន​ចិន​ក្នុង​សេចក្តី​បញ្ជាក់​ដែល​រាយការណ៍​ដោយសារព័ត៌មាន Shanghai Securities Newsហើយត្រូវបានធ្វើការវិភាគដោយលោក Sheng Songcheng អតីតនាយកស្ថិតិ និងវិភាគ បានលើកឡើងថា “គេរំពឹងថានៅឆ្នាំក្រោយប្រទេសចិននឹងបន្តអនុវត្តគោលនយោបាយសារពើពន្ធវិជ្ជមានរួមទាំងគោលនយោបាយរូបិយវត្ថុស្របតាមគោលនយោបាយសារពើពន្ធវិជ្ជមាន ជាមួយនឹងទំហំគោលនយោបាយដ៏ធំទូលាយដើម្បីកាត់បន្ថយសមាមាត្រនៃតម្រូវការទុនបម្រុង” ។

លោក Sheng បាននិយាយថា ជាមួយនឹងអត្រាការប្រាក់ និងអត្រាប្រាក់កម្ចីដំបូងក្នុងកម្រិតទាប ឃើញថានៅមានកន្លែងច្រើនដើម្បីកាត់បន្ថយសមាមាត្រសម្រាប់តម្រូវការទុនបម្រុង (RRR) របស់ធនាគារជាជាងកាត់បន្ថយអត្រាការប្រាក់។

ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់ RRR នៅក្នុងខែកញ្ញាជាលើកទីពីរក្នុងឆ្នាំនេះ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។ អ្នកវិភាគរំពឹងថានឹងមានការកាត់បន្ថយមួយផ្សេងទៀតនៅចុងឆ្នាំនេះ។

អត្រាការប្រាក់RRR ជាមធ្យមដែលគំណត់សម្រាប់ស្ថាប័នហិរញ្ញវត្ថុគឺប្រហែល ៧.៤ ភាគរយបន្ទាប់ពីបានកាត់បន្ថយរួចរាល់។

លោក Sheng បាននិយាយថា ប្រទេសចិនមានការយកចិត្តទុកដាក់ខ្ពស់លើការកាត់បន្ថយអត្រាការប្រាក់ ក្នុងខណៈដែលគោលនយោបាយរូបិយវត្ថុរបស់ខ្លួនត្រូវបានយកមកពិចារណាលើតុល្យភាពទាំងក្នុងប្រទេស និងក្រៅប្រទេស។

“គេរំពឹងថាភាពខុសគ្នានៃអត្រាការប្រាក់រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនឹងចូលជាធរមាននៅពេលដែលតម្លៃប្រាក់យន់មានស្ថិរភាព ដូច្នេះប្រាក់យន់ (yuan) ទំនងជារក្សាបាននូវនិន្នាការឡើងថ្លៃបន្តិចបន្តួច ប៉ុន្តែការឡើងថ្លៃនេះនៅមានកម្រិតនៅឡើយ”៕

ប្រភព៖ Reuters