សេដ្ឋកិច្ច

ស្វាយរៀងនឹងមានស្ថានីយដើរដោយពន្លឺព្រះអាទិត្យតម្លៃ៦៥,៥លានដុល្លារអាមេរិក

ដោយ៖សុខុម

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះ បញ្ជីទៅលើគម្រោងវិនិយោគឲ្យទៅក្រុមហ៊ុន“SCHNEITEC VIBRANT CO., LTD”កាលពីពេលកន្លងទៅថ្មីៗនេះ។

ជាមួយនោះ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អាចនឹងមានអានុភាព ដល់ទៅ៦០មេហ្កាវ៉ាត់ ជាមួយនឹងប្រព័ន្ធផ្ទុកថាមពលអគ្គិសនីក្នុងខេត្តស្វាយរៀង។

នេះគឺជារូបភាពឯកសារ

តាមការស្នើសុំនិងដាក់ទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ដោយមានទុនវិនិយោគប្រមាណ ៦៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានដល់ទៅចំនួន ៣៥កន្លែងឯណោះ។

មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ឥឡូវនេះកម្ពុជាមានស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យជាច្រើនកន្លែង ដូចជានៅក្រុងបាវិត ខេត្តស្វាយរៀង ផ្តល់អនុភាព២០មេហ្គាវ៉ាត់, នៅខេត្តកំពង់ស្ពឺ មានអនុភាព៨០មេហ្គាវ៉ាត់, នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានអនុភាព៦០មេហ្គាវ៉ាត់, នៅខេត្តពោធិ៍សាត់ មានអនុភាព៣០មេហ្គាវ៉ាត់និង នៅខេត្តបាត់ដំបង មានអនុភាព៦០មេហ្គាវ៉ាត់៕