អន្តរជាតិ

មានផែនការដែលរុស្ស៊ីអាចនឹងពាក់ព័ន្ធជាមួយអតីតប្រធានាធិបតីអ៊ុយក្រែន

ប្រែសម្រួល៖ ស.សម្បត្តិ

សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃសៅរ៍ ថ្ងៃទី 2 ខែធ្នូ ថាខ្លួនបានរារាំងអតីតប្រធានាធិបតីលោក Petro Poroshenko ដែលចង់ចាកចេញពីប្រទេសដោយហេតុផលថារឿងនេះរុស្ស៊ីអាចមានគម្រោងកេងចំណេញកិច្ចប្រជុំដែលបានគ្រោងទុកជាមួយនាយករដ្ឋមន្រ្តីហុងគ្រីដើម្បីធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ៊ុយក្រែន។

លោក Poroshenko គឺសហភាពអឺរ៉ុប បាននិយាយថា អតីតប្រធានាធិបតីបានកំណត់ពេលកិច្ចប្រជុំនៅក្នុងប្រទេសប៉ូឡូញ និងសហរដ្ឋអាមេរិក ហើយបានព្រមានសេវាសន្តិសុខ SBU ប្រឆាំងនឹងការចូលរួមក្នុងនយោបាយ។ Poroshenko ត្រូវ​បាន​គេ​បង្វែរ​ចេញ​នៅ​ប៉ុស្តិ៍​ព្រំដែន​កាលពី​ថ្ងៃ​សុក្រ។

SBU បាននិយាយថា អតីតប្រធានាធិបតីអ៊ុយក្រែនរូបនោះ គាត់មានគម្រោងជួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ដែលពួកគេបានរក្សាទំនាក់ទំនងចាកល់ទឹកមិនលិចជាមួយមេដឹកនាំវិមានក្រឹមឡាំង គឺលោក វ្ល៉ាឌីមៀ ពូទីន ហើយប្រឆាំងនឹងការបើកកិច្ចចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុបជាមួយអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ SBU បាននិយាយថា រុស្ស៊ីកំពុងរៀបចំ “ការបង្កហេតុ” ជាបន្តបន្ទាប់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ៊ុយក្រែន ក្នុងចំណោមសម្ព័ន្ធមិត្តបរទេសរបស់ខ្លួន ខណៈដែលសង្រ្គាមប្រឆាំងនឹងរុស្ស៊ីបានអូសបន្លាយលើសពី 21 ខែមកហើយ៕

ប្រភព៖ Reuters/fs