អន្តរជាតិ

មនុស្សម្នាក់បានស្លាប់និង១១នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅជុំវិញបឹងTobaប្រទេសឥណ្ឌូនេស៊ី

ប្រែសម្រួល៖ ស្រីស្រស់

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី BNPB បាននិយាយថា មនុស្សម្នាក់បានស្លាប់ និង 11 នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗបានវាយប្រហារនៅជិតបឹង Toba ក្នុងខេត្តស៊ូម៉ាត្រាខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងមនុស្សជាច្រើននាក់ត្រូវបានជម្លៀសចេញ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ។

BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា ភ្លៀងធ្លាក់ខ្លាំងអមដោយទឹកជំនន់ភ្លាមៗនៅល្ងាចថ្ងៃសុក្រ (ថ្ងៃទី 1 ខែធ្នូ) បានវាយលុកតំបន់ដែលមានទីតាំងនៅច្រាំងសមុទ្រដោយបានបំផ្លាញផ្ទះរាប់សិបខ្នង ព្រះវិហារ សាលារៀន និងសណ្ឋាគារមួយ។

បឹង Toba ដែលជាបឹងភ្នំភ្លើងដ៏ធំបំផុតរបស់ពិភពលោក គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌូនេស៊ី និងភ្ញៀវទេសចរអន្តរជាតិ។

រូបភាពពីទីភ្នាក់ងារបានបង្ហាញថា ទឹកជំនន់ភ្លាមៗបានអូសយកដុំថ្មធំៗ ដើមឈើ និងភក់ចុះតាមចង្កេះភ្នំ ដោយបន្សល់ទុកផ្ទះខ្លះកប់ដល់ដំបូល។

ទីភ្នាក់ងារនេះបាននិយាយថា មនុស្សប្រហែល 350 នាក់ដែលប្រើប្រាស់ឧបករណ៍ធុនធ្ងន់កំពុងអនុវត្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ខណៈដែលមនុស្សប្រហែល 200 នាក់ត្រូវបានជម្លៀសចេញ៕

ប្រភព៖ Reuters/zl