អន្តរជាតិ

អ្នកលេងអ៊ីនធឺណិតនៅអាស៊ីអាគ្នេយ៍ក្លែងជាអ្នកប្រឆាំងនឹងទាហានអ៊ីស្រាអែលលើអ៊ីនធឺណិត

ប្រែសម្រួល៖សហការី​

អ្នកលេងអ៊ីនធឺណិតមួយចំនួនក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កំពុងក្លែងធ្វើជាក្រុមប្រឆាំងតាមអ៊ីនធឺណិតជាមួយនឹងទាហានអ៊ីស្រាអែលដូចជាការបញ្ចេញសារប្រឆាំងនឹងការឆ្លើយតបរបស់រដ្ឋាភិបាលរបស់ប្រទេសមួយចំនួនលើបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ដែលបានអូសបន្លាយពេលជាងពីរខែកន្លងមកហើយ។

នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី អ្នកនិយមលេងអ៊ីនធឺណិតបាននិងកំពុងបង្ហោះសារវាយប្រហារ និងគំរាមកំហែងទាហានអ៊ីស្រាអែលតាមអ៊ីនធឺណិតតាមរយៈគណនីក្នុងបណ្តាញផ្សព្វផ្សាយសង្គមរបស់ពួកគេរួមជាមួយនឹងការហៅទូរសព្ទ កាបញ្ចេញមតិយោបល់ និងសារអេឡិចត្រូនិច ក្នុងគោលបំណងបំបាក់ទឹកចិត្តទាហានអ៊ីស្រាអែល ។

ច្បាប់ក្នុងស្រុកបានហាមឃាត់ការតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស ការជជែកពិភាក្សាដេញដោលគ្នាអំពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ភាគច្រើនក្នុងចំណោមពលរដ្ឋសិង្ហបុរីបានលេចឡើងលើបណ្តាញអ៊ីនធឺណិត។

កាលពីថ្ងៃទី ១៨ ខែតុលា កងកម្លាំងប៉ូលិសសិង្ហបុរី បានប្រកាសថា ព្រឹត្តិការណ៍ និងការជួបប្រជុំជាសាធារណៈទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនឹងមិនត្រូវបានអនុញ្ញាតនោះទេ ក្រោមហេតុផលសុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ ដោយសារតែមានសភាពតានតឹងគឺកាន់តែកើនឡើងនៅក្នុងតំបន់។

អ្នកលេងអ៊ីនធឺណិតមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានក្លែងឈ្មោះប្រទេសនៅលើគណនីបណ្តាញផ្សព្វផ្សាយសង្គមរបស់ពួកគេដើម្បីធ្វើការរិះគន់ចំពោះនយោបាយគ្រប់គ្រងរបស់រដ្ឋាភិបាលសិង្ហបុរី

ខណៈដែលក្រុមផ្សេងទៀតបានបង្កើតជាបញ្ហាជាមួយក្រុមទាំងនេះនៅក្នុងប្រទេសសិង្ហបុរីដែលមើលទៅទំនងជាពួកគេមិនបានគិតអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនោះទេ ។

អ្នកវិភាគបានប្រាប់សារព័ត៌មាន CNA ថាចលនានិងសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែលរបស់អ្នកនិយមលេងអ៊ីនធឺណិតដែលនៅឆ្ងាយពីតំបន់សង្រ្គាមគឺជាការប្រឆាំងតាមអារម្មណ៍ដែលមានគោលដៅធ្វើ “សកម្មភាព” ពីចម្ងាយតាមប្រតព័ន្ធអ៊ីនធឺណិតតែទម្រង់នៃសកម្មភាពប្រឆាំងផ្សេងទៀតអាចមានឥទ្ធិពលខ្លាំងជាងនេះ៕

ប្រភព៖ CNA