សន្ដិសុខសង្គម

អ្នកនេសាទម្នាក់ស្ម័គ្រចិត្តលែងត្រីរាជទម្ងន់ដល់ទៅ៧៥គីឡូក្រាមចូលក្នុងទឹកធម្មជាតិ

ដោយ:សុខុម
កំពង់ឆ្នាំង:ប្រជានេសាទម្នាក់ទៀតហើយដែលរស់នៅខេត្តកំពង់ឆ្នាំងបានស្ម័គ្រចិត្តលែងត្រីរាជដ៏ធំមួយក្បាលដែលមានទម្ងន់៧៥ គីឡូក្រាមនិងប្រវែង១,៦ម៉ែត្រចូលទៅក្នុងទឹកបឹងទន្លេសាបកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៣។


មន្ត្រីរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានផ្ដល់ប័ណ្ណសរសើរដល់អ្នកនេសាទគំរូល្អម្នាក់គឺលោកហ្វាលីអាយុ៤៦ឆ្នាំរស់នៅភូមិគៀនឃ្លាំងឃុំអំពិលទឹកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងក្រោយពីបានជួយសង្គ្រោះត្រីរាជ្យមួយក្បាលខាងនេះ៕