កីឡា

អបអរជ័យលាភីកីឡាករបាលទាត់និងកីឡាករទូក«ង»បានដង្ហែក្បួននៅក្នុងក្រុងកំពង់ចាម

ដោយ៖ គង់ហេង

កំពង់ចាម៖ ដើម្បីផ្តល់កិត្តិយសអបអរសាទរ និងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់និងក្រុមកីឡាករទូក« ង »ដែលដណ្តើមបានជ័យលាភីលេខ១ ជូនខេត្តកំពង់ចាម អាជ្ញាធរក៏បានរៀបចំដង្ហែក្បួននៅក្នុងក្រុងកំពង់ចាម នារសៀលថ្ងៃទី ១ ធ្នូ កន្លងទៅនេះ។

ក្នុងនោះជ័យលាភីលេខ១ ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០២៣ និងជ័យលាភីលេខ១ ទូក «ង» ល្បឿនលឿនជាងគេ  ប្រចាំឆ្នាំ២០២៣ ក្រោមវត្តមានលោក   អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ហោ ប៉េង តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

បន្ទាប់ពីលោក ហោ ប៉េង និងលោក អ៊ុន ចាន់ដា អញ្ជើញប្រគល់ពានរង្វាន់ជូនកីឡាករជ័យលាបភីទាំងពីរក្រុម ការដង្ហែក្បួន ពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការប្រណាំងទូក និងជ័យលាភីចំណាត់ថា្នក់លេខ១ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ នៅតាមទីសាធារណៈ ក្នុងក្រុងកំពង់ចាម នេះ គឺ  ចាប់ធ្វើដំណើរ ពីមុខសាលាខេត្តកំពង់ចាម ឆ្ពោះទៅរង្វង់មូល ព្រះបាទជ័យវរ្ម័ន តាមបណ្តោយ សួនកុមារ បត់តាមមុខមហោស្រព កាត់មុខផ្សារបឹងកុក បត់តាមផ្លូវត្រសក់ផ្អែម ឆ្ពោះទៅរង្វង់មូលជ័យវរ្ម័នទី៧ បន្តតាមបណ្តោយដងទន្លរ កាត់មុខវត្តទស្សនារាម ជ្រោយថ្ម និងកាត់មុខ សណ្ឋាគរមេគង្គ VIP បន្តឆ្ពោះទៅគល់ស្ពាន កោះប៉ែនតាមក្រោមស្ពានគីហ្សូណា កាត់តាមមុខវត្ត ឬទមរតនៈដីដុះ ចូលតាម ភូមិរការ ។ បន្តពីគល់ស្ពាន កោះប៉ែន បត់ស្តាំ ឆ្ពោះរង្វង់មូលគល់ស្ពានគីហ្សូណា   និង តាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះ វិមានឯករាជ្យ ជាគោលដៅចុងក្រោយ៕