អន្តរជាតិ

ប៉ូលិសកំពុងស៊ើបអង្កេតលើអ្នកដំណើរម្នាក់បង្ខំបើកទ្វាររថភ្លើងដែលកំពុងទៅមុខ

ប្រែសម្រួល៖សហការី

កាលពីថ្ងៃពុធ ទី២៩ វិច្ឆិកា ប្រតិបត្តិករដឹកជញ្ជូនតាមរថភ្លើង SMRT បានជួយប៉ូលិសធ្វើការស៊ើបអង្កេតលើអ្នកដំណើរម្នាក់ដែលបានព្យាយាមបើកទ្វាររថភ្លើងទាំងបង្ខំខណៈដែលរថភ្លើង MRT កំពុងនៅមានចលនានៅឡើយ”។

ក្នុងការឆ្លើយនឹងការចោទសួររបស់សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ នាយកស្ថានីយ SMRT Trains Lam Sheau Kai បានបញ្ជាក់ថាពិតជាមាន “ឃ្លីបវីដេអូជាច្រើនបានបង្ហោះចែកចាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមដែលបង្ហាញពីអ្នកដំណើរដែលមានភិនភាគដូចគ្នានិងអ្នកដំណើរដែលព្យាយាមបើកទ្វាររថភ្លើងទាំងបង្ខំខណៈដែលរថភ្លើង MRT កំពុងនៅមានចលនាទៅមុខ”។

ក្រុមមន្រ្តីប៉ូលិស​ក៏​បានធ្វើការគូស​បញ្ជាក់ផងដែរ​កាលពី​ថ្ងៃ​សៅរ៍​ថា​របាយការណ៍ស្តីពីឧបទ្ទវហេតុនេះ​ត្រូវ​បាន​ធ្វើរួចរាល់ហើយ​ចំណែក​ការ​ស៊ើបអង្កេត​កំពុង​បន្តទៅតាមនីតិវិធី​។

ចំពោះឧបទ្ទវហេតុនេះ លោក Lam ដែលជាបុគ្គលិកស្ថានីយ SMRT បាននិយាយថា ឧបទ្ទវហេតុនេះត្រូវបានគេជូនដំណឹងកាលពីថ្ងៃពុធ នៅវេលាម៉ោងប្រហែល ១ រសៀលថាមាន ” បុរសជាអ្នកដំណើរម្នាក់មានចេតនាព្យាយាមបង្ខំឲ្យបុគ្គលិកស្ថានីយបើកទ្វាររថភ្លើងខណៈដែលរថភ្លើង MRT កំពុងនៅមានចលនានៅឡើយ”។

លោក​បាន​បន្ថែម​ថា៖ “ សកម្មភាពដ៏ចម្លែករបស់មនុស្សម្នាក់​នេះអាច​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​អ្នកដំណើរ​​ដទៃ​ទៀត​នៅ​លើ​រថភ្លើងខណៈដែលរថភ្លើង MRT កំពុងនៅមានចលនានៅឡើយ”។

នៅក្នុងឃ្លីបបវីដេអូបានបង្ហាញពីបុរសម្នាក់ទៀតបានព្យាយាមជួយអន្តរាគមន៍ បន្ទាប់ពីអ្នកដំណើរបានបើកទ្វាររថភ្លើងបានបន្តិចខណៈដែលរថភ្លើង MRT កំពុងនៅមានចលនានៅឡើយ។

រូបភាពដែលបានបង្ហោះចែកចាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញរូបភាពអ្នកដំណើរដេកនៅលើកៅអីរបស់ស្ថានីយដោយមានមន្ត្រីសន្តិសុខសាធារណៈ Transit Commander ចូលរួមអន្តរាគមន៍យ៉ាងសកម្ម។

លោក Lam បាននិយាយថា បុគ្គលិកស្ថានីយរបស់គាត់បានចូលទៅក្នុងរថភ្លើងដើម្បីស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែអ្នកធ្វើដំណើរម្នាក់នេះ “មិនបានសហការជាមួយបុគ្គលិកស្ថានីយទេថែមទាំងបញ្ចេញអាកប្បកិរិយារឹងរូស” ។

លោកបានបន្ថែមថា អ្នកធ្វើដំណើរម្នាក់នោះមានអាកប្បកិរិយារឹងរូសយ៉ាងខ្លាំងខណ:ដែលបុគ្គលិកស្ថានីយណែនាំឲ្យគាត់ចាកចេញពីរថភ្លើងដើម្បីឲ្យអ្នកដំណើរផ្សេងទៀតអាចបន្តចាកចេញពីរថភ្លើង។

“យើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាកប្បកិរិយាបែបនេះ ហើយបញ្ជាការសន្តិសុខ Trans Com បានជួយអន្តរាគមន៍ភ្លាមៗយើងកំពុងជួយមន្ត្រីប៉ូលិសធ្វើការស៊ើបអង្កេតលើអ្នកដំណើរម្នាក់នេះ”៕

ប្រភព៖ CNA