អន្តរជាតិ

ចៅក្រមសហព័ន្ធនិយាយថា Trump មិនមានអភ័យឯកសិទ្ធិដាច់ខាត

ប្រែសម្រួល៖រតនា

ចៅក្រមសហព័ន្ធដែលដឹកនាំរឿងក្តីវិទ្ធង្សនាការបោះឆ្នោតរបស់លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានបដិសេធមិនច្រានចោលការចោទប្រកាន់លើអតីតប្រធានាធិបតី ដោយនិយាយថាគាត់មិនមានអភ័យឯកសិទ្ធិដាច់ខាតចំពោះអ្វីដែលគាត់បាននិយាយ និងបានធ្វើបន្ទាប់ពីការបោះឆ្នោតឆ្នាំ 2020នោះ ។

ចៅក្រមអាមេរិក Tanya Chutkan បានសរសេរថា “តុលាការមិនអាចសន្និដ្ឋានថារដ្ឋធម្មនុញ្ញរបស់យើងគ្របដណ្តប់អតីតប្រធានាធិបតីដោយមានអភ័យឯកសិទ្ធិដាច់ខាតសម្រាប់ឧក្រិដ្ឋកម្មសហព័ន្ធណាមួយដែលពួកគេបានធ្វើនៅពេលកាន់តំណែង” ។

នេះគឺជាបញ្ហាដែលទំនងជាត្រូវតែដោះស្រាយដោយតុលាការឧទ្ធរណ៍មុនពេលការកាត់ក្តីព្រហ្មទណ្ឌរបស់លោក Trump ដែលកំណត់សម្រាប់ខែមីនា៕