សេដ្ឋកិច្ច

ក្រុមហ៊ុនGMជឿជាក់ថារថយន្តEVជាច្រើនរបស់ខ្លួននឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឥណទានពន្ធនៅឆ្នាំ 2024

ប្រែសម្រួល៖ រតនា

ក្រុមហ៊ុន General Motors បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនរំពឹងថារថយន្តអគ្គិសនីជាច្រើនរបស់ខ្លួននឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឥណទានពន្ធរបស់សហរដ្ឋអាមេរិកនៅឆ្នាំក្រោយ បន្ទាប់ពីច្បាប់តឹងរ៉ឹងថ្មីដែលកំណត់បរិមាណថ្មរបស់ចិនចូលជាធរមាន។

“ដោយសារតែការវិនិយោគជាប្រវត្តិសាស្ត្ររបស់ GM នៅសហរដ្ឋអាមេរិក និងការខិតខំប្រឹងប្រែងក្នុងការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងធន់ជាងមុន យើងជឿថា GM មានទីតាំងល្អក្នុងការរក្សាការលើកទឹកចិត្តការទិញអ្នកប្រើប្រាស់សម្រាប់រថយន្ត EV ជាច្រើនរបស់យើងក្នុងឆ្នាំ 2024 និងលើសពីនេះ”៕

ប្រភព៖ Reuters