សេដ្ឋកិច្ច

Tesla នឹងបញ្ចេញលក់រថយន្តភីកអាប់អគ្គិសនីប្រភេទ Cybertrucks

ប្រែសម្រួល៖សហការី

កាលពីថ្ងៃព្រហស្បតិ៍ Tesla គ្រោងនឹងបញ្ចេញលក់រថយន្តភីកអាប់អគ្គិសនីប្រភេទ Cybertruck របស់ខ្លួនដែលកន្លងមកត្រូវបានពន្យារពេលជាយូរមកហើយ បន្ទាប់ពីនាយកប្រតិបត្តិលោក Elon Musk បានផ្អាកជាបណ្តោះអាសន្ននូវំគម្រោងចែកចាយនេះដែលអ្នកវិនិយោគិនបានរំពឺងទុកជាយូរមកហើយនោះមានការខកចិត្តយ៉ាងខ្លាំងពួកគេបានលើកឡើងថាវាមានបញ្ហាក្នុងការផលិតដែលលោក Musk បានហៅវាថាជាផលិតផល “រ៉ាឌីកាល់”ដ៏តឺងតែងមួយ។

រថយន្តភីកអាប់អគ្គិសនីប្រភេទ Cybertruck ដែលជាម៉ូដែលថ្មីដំបូងបង្អស់របស់ក្រុមហ៊ុន Tesla ក្នុងរយៈពេលជិត ៤ឆ្នាំកន្លងមកគឺមានសារសំខាន់ក្នុងការបង្កើតកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកផលិតរថយន្តប្រកបដោយភាពច្នៃប្រឌិត។ ស្របពេលដែលក្រុមហ៊ុនកំពុងទប់ទល់នឹងការធ្លាក់ចុះនូវតម្រូវការរថយន្តអគ្គិសនី (EV) និងការប្រកួតប្រជែងកាន់តែកើនឡើងខ្លាំងនោះរថយន្តភីកអាប់អគ្គិសនីប្រភេទ Cybertruck គឺជាគន្លឹះថ្មីមួយសម្រាប់បង្កើនការលក់ចេញ បើទោះបីជានៅមិនទាន់ដល់កម្រិតបរិមាណខ្ពស់របស់ក្រុមហ៊ុនសម្រាប់ Model ៣ និង Y ក៏ដោយ។

លោក Musk បាននិយាយកាលពីខែមុនថា “យើងបានជីកផ្នូរសម្រាប់កប់ខ្លួនយើងជាមួយ នឹងការបញ្ជេញលក់រថយន្តភីកអាប់អគ្គិសនីប្រភេទ Cybertruck” ដោយព្រមានថាវានឹងចំណាយពេលពីមួយឆ្នាំទៅ ១៨ ខែដើម្បីធ្វើឲ្យរថយន្តនេះក្លាយជាអ្នករួមចំណែកបង្កើនលំហូរសាច់ប្រាក់ដ៏សំខាន់មួយ។

តម្លៃ​សម្រាប់​រថយន្តនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​បង្ហាញនៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​គ្រោង​នឹង​ចាប់​ផ្តើមបើកលក់​នៅ​វេលាម៉ោង ៣ រសៀល ET (2000 GMT)  បន្ទាប់ពីលោក Musk បាននិយាយកាលពីនៅឆ្នាំ ២០១៩ ថារថយន្តភីកអាប់អគ្គិសនីសម្រាប់ដឹកទំនិញនឹងមានតម្លៃ ៤០,០០០ ដុល្លារប៉ុន្តែលោក Musk នៅមិនទាន់បានបញ្ជាក់តម្លៃជាថ្មីម្តងទៀតដែលជាបច្ចុប្បន្នភាពនៃតម្លៃរបស់វានោះទេបើទោះបីជាតម្លៃនៃវត្ថុធាតុដើមមានការកើនឡើងក៏ដោយ។

នៅមុនពេលចាប់ផ្តើមបើកកម្មវិធីលក់រថយន្តភីកអាប់អគ្គិសនីនេះ លោក Musk បានទាញយកការចាប់អារម្មណ៍ពីបណ្តាបណ្តាញផ្សព្វផ្សាយលើប្រធានបទផ្សេងៗ ដោយធ្វើការផ្តល់បទសម្ភាសន៍លាយឡំនិងពាក្យប្រមាថដល់អ្នកសារព័ត៌មាន New York Times កាលពីថ្ងៃពុធ។ គាត់បានដាក់បណ្តាសាដល់អ្នកផ្សាយពាណិជ្ជកម្មដែលបានចាកចេញពីវេទិកាផ្សព្វផ្សាយសង្គម X របស់គាត់ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ដោយសារតែប្រកាន់ជំហរប្រឆាំងនឹងសាសនារបស់គាត់។ គាត់ក៏បាននិយាយផងដែរថា អតិថិជនដែលមិនចូលចិត្តគាត់គួរតែវិនិច្ឆ័យលើផលិតផលរបស់គាត់ទៅតាមគុណភាពរបស់វា រួមទាំង Tesla EVs ផងដែរ។

មហាសេដ្ឋីរូបនេះបាននិយាយថា Tesla ទំនងជាឈានដល់អត្រាផលិត Cybertruck ដែលមានចំនួនប្រហែល ២៥០,០០០ គ្រឿងក្នុងមួយឆ្នាំរហូតដល់ ២០២៥។ Tesla បានប្រឈមនឹង “បញ្ហាដ៏ធំដើម្បីឈានដល់ការផលិតក្នុងបរិមាណដ៏ច្រើន” ជាមួយនឹងរថយន្តភីកអាប់អគ្គិសនី Cybertruck ដោយសារតែបច្ចេកវិទ្យា និងការរចនាមូដថ្មីរបស់វា។

អ្នកជំនាញបាននិយាយថា សម្ភារសម្រាប់រចនាតួថ្មីរបស់រថយន្តភីកអាប់អគ្គិសនី Cybertruck និងរចនាបថបែបអនាគតដែលមិនធម្មតា ត្រូវបន្ថែមភាពស្មុគស្មាញ និងលើសពីថ្លៃដើមសម្រាប់ការផលិត ដែលជាការគំរាមកំហែងមួយបង្កឲ្យមានហានិភ័យដល់អ្នកទិញរថយន្តភីកអាប់បែបបុរាណដែលផ្តោតទៅលើគុណភាពសម្រាប់ការប្រើប្រាស់។

នៅក្នុងអំឡុងពេលធ្វើបទបង្ហាញកាលពីឆ្នាំ ២០១៩ របស់ខ្លួនលោក Musk បានយកញញួរមកវាយលើបង្អួច “កញ្ចក់ពាសដែក” ដែលមិនអាចបំបែកបាន។

កាលពីប៉ុន្មានឆ្នាំមុនលោក Musk មានគំនិតថាប្រសិនបើមនុស្សមិនចូលចិត្តការរចនា Cybertruck នាពេលអនាគតនោះ Tesla អាច “បង្កើតឡានដឹកទំនិញដែលមើលទៅបែបធម្មតាវិញ” ។ នៅលើការហៅទូរសព្ទ និងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ គាត់បានសង្កត់ធ្ងន់ទៅលើការច្នៃប្រឌិតរបស់ម៉ូដែលវា។

លោក Eric Noble ប្រធានក្រុមហ៊ុនប្រឹក្សារថយន្ត The CARLAB បាននិយាយថា “បញ្ហាធំជាងនេះសម្រាប់ Cybertruck គឺថា Cybertruck មិនត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់រថយន្ត Pickup” នោះទេ។

លោកបាននិយាយអំពីរថយន្តភីកអាប់ដ៏ពេញនិយម Dodge និង Ford ថា “វានឹងមានភាពទាក់ទាញជាងស៊េរី Ram ឬ F”។ Cybertruck ដែលហួសពីកាលវិភាគរយៈពេល ២ ឆ្នាំ ត្រូវចូលមកប្រកួតប្រជែងដ៏ក្តៅគគុកនៅក្នុងទីផ្សាររថយន្តភីកអាប់ និងរំពឹងថាអាចទទួលបានផលចំណេញខ្ពស់ប្រសិនបើនៅក្នុងការប្រកួតប្រជែងអាចនឹងទាក់ទាញចំណូលចិត្តអតិថិជនបានច្រើនជាង F150 Lightning របស់ក្រុមហ៊ុន Ford, និង R1T របស់ក្រុមហ៊ុន Rivian Automotive និង Hummer EV របស់ General Motors ជាដើម។

R1T របស់ Rivian មានតម្លៃចាប់ពី ៧៣,០០០ ដុល្លារ ខណៈ F-150 Lightning របស់ក្រុមហ៊ុន Ford ចាប់ពីប្រហែល ៥០,០០០ ដុល្លាឡើងទៅ។

លោក Seth Goldstein អ្នកយុទ្ធសាស្រ្តភាគហ៊ុននៅ Morningstar បាននិយាយថាលោករំពឹងថា Cybertruck នឹងមានតម្លៃចន្លោះពី ៥០,០០០ ដុល្លារដល់ ៧០,០០០ ដុល្លារ។

Cybertruck បានទាក់ទាញអ្នកកក់ប្រាក់ ១០០ ដុល្លាទុកមុនច្រើនជាងមួយលានគ្រឿង។

លោក Paul Waatti អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សា AutoPacific បាននិយាយថា “ផលិតផលរបស់ក្រុមហ៊ុន Tesla មានការទាក់ទាញយ៉ាងខ្លាំងដោយសាភាពសម្បូរបែបរបស់វាគឺមិនមានអ្វីប្លែកជាងនេះនោះទេ” ។

“វានឹងមានអតិថិជនតិចបើធៀបនឹងយន្ត SUVs ប៉ុន្តែខ្ញុំគិតថាវានឹងធ្វើបានល្អគួរឲ្យភ្ញាក់ផ្អើល”៕

ប្រភព៖ Reuters