សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ទៅតុលាការ ករណីកាន់កាប់អាវុធខុសច្បាប់

ដោយ៖វិចិត្រ
ស្វាយរៀង៖កម្លាំងអាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យជាតិវៀតណាមម្នាក់ករណីកាន់កាប់អាវុធខុសច្បាប់ ហើយបញ្ជូនទៅតុលាការ។ការឃាត់ខ្លួនធ្វើឡើងនៅផ្លូវជាតិលេខ១ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង ឌិនចុង អាយុ២៧ឆ្នាំជនជាតិវៀតណាម មុខរបរអនឡាញស្នាក់នៅបណ្ដោះអាសន្នរាជធានីភ្នំពេញ។ មុនចាប់ខ្លួនកម្លាំងអាវុធហត្ថខេត្ត ជាមួយអាវុធហត្ថក្រុងបាវិត បានសហការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីកាន់កាប់អាវុធខុសច្បាប់។

ជាមួយនោះក៏ឃាត់ខ្លួនជនសង្ស័យជាតិវៀតណាមម្នាក់ និងដកហូតអាវុធខ្លីម៉ាក K54 មួយដើមលេខK54 4812 បង់១ គ្រាប់ចំនួន១១គ្រាប់-ទូរសព្ទ១គ្រឿង-លិខិតឆ្លងដែន១ក្បាល។ ក្រោយពីឃាត់ខ្លួននិងសាកសួររួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាកាដើម្បីអនុវត្តតាមច្បាប់៕