សន្ដិសុខសង្គម

ឃាត់ខ្លួនក្រុមញៀនល្បែង៤នាក់នៅស្រុកកំរៀង

ដោយ:សុខុម
បាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកកំរៀងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្រ្កាបក្រុមលេងល្បែងនៅលើវាលស្រែក្បែរផ្លូវលំក្រុមទី១០ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។


សមត្ថកិច្ចបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនេះឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ១.ឈ្មោះ មួន នឿត ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តបាត់ដំបង (ម្ចាស់សង្វៀន),២.ឈ្មោះ ភុន ភឿន ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នកលេង), ៣.ឈ្មោះ ឌី លក ភេទប្រុស អាយុ៨០ឆ្នាំ រស់នៅភូមិកំពុងម្កាក់ ឃុំឃ្លាំងមាស ស្រុកបវរល ខេត្តបាត់ដំបង (អ្នកលេង) និង៤.ឈ្មោះ គឹម វែង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិដំណាក់ត្រកោ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (អ្នកលេង) ។ រីឯវត្ថុតាង ដកហូត រួម មាន ៖ម៉ូតូបានចំនួន ១០គ្រឿង,សត្វមាន់ចំនួន ០៣ក្បាល,សៃវៀនចំនួន០១ ។
ក្រោយនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានស្រុកកំរៀងអ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅផ្ទះវិញ៕