អន្តរជាតិ

ក្រុមហ៊ុនFacebookប្រើធម៌ក្តៅលុបចោលគណនីក្លែងក្លាយរាប់ពាន់ដែលមានប្រភពចេញពីប្រទេសចិន

ប្រែសម្រួល៖សហការី

កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែវិច្ឆិកា ក្រុមហ៊ុន Facebook (Meta) បានព្រមានអំពីយុទ្ធនាការឆបោកតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនដែលឥឡូវនេះបានកំណត់គោលដៅសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ ២០២៤ ខាងមុខនេះនិងនៅកន្លែងផ្សេងទៀតផងដែ។

អ្នកដឹកនាំក្រុមចារកម្មដែលពាក់ព័ន្ធនឹងការគំរាមកំហែងលើលណ្តាញទំនាក់ទំនងសង្គមលោក Ben Nimmo បានថ្លែងថាក្រុមហ៊ុន Facebook និង Instagram ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងការផ្តល់សេវាកម្មលើបណ្តាញទំនាក់ទំនងសង្គមបាននិយាយថាពួកគេបានលុបចោលគណនីមួយចំនួននៅក្នុងបណ្តាញទំនាក់ទំនងសង្គមដែលមានឥទ្ធិពលខុសប្រក្រតីចំនួន ៥ ក្នុងប្រទេសចិននៅក្នុងឆ្នាំនេះ។

នៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានសង្ខេបមួយស្តីអំពីរបាយការណ៍សន្តិសុខនាពេលចុងក្រោយរបស់ខ្លួនក្រុមហ៊ុន Facebook (Meta) បាននិយាយថា “ពួកឆបោកដែលជាជនបរទេសនៅលើបណ្តាញទំនាក់ទំនងសង្គមបានគម្រាមកំហែងជាលក្ខណ:បុគ្គលនៅលើបណ្តាញអ៊ីនធឺណិតនៅមុនការបោះឆ្នោតឆ្នាំក្រោយដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត” ។

ក្រុមហ៊ុន Facebook (Meta) បាននិយាយថា ខ្លួនបានលុបគណនីក្លែងក្លាយចំនួន ៤,៧៨៩ ក្នុងប្រព័ន្ធ Facebook នេះជាផ្នែកមួយនៃយុទ្ធនាការដែលគណនីក្លែងក្លាយទាំងនោះបានបង្ហោះសារស្តីអំពីនយោបាយជាតិ និងទំនាក់ទំនងសំខាន់ៗជាមួយនឹងប្រទេសចិន។

គណនីនៅក្នុងបណ្តាញសង្គមទាំងនោះបានលើកសរសើរប្រទេសចិនហើយជេរប្រមាថអ្នករិះគន់របស់ខ្លួន និងចម្លងការបង្ហោះសារតាមអ៊ីនធឺណិតរបស់អ្នកនយោបាយអាមេរិកដែលមានសក្ដានុពលក្នុងការធ្វើឲ្យមានការបែកចែកបក្ខពួក នេះបើយោងតាមរបាយការណ៍ស្តីពីការគំរាមកំហែងលើបណ្តាញសង្គមទាំងនោះ។

Nimmo បាននិយាយថា “ប្រតិបត្តិការរបស់ជនបរទេសដែលជះឥទ្ធិពលដល់យុទ្ធនាការបោះឆ្នោតកាន់តែកើនឡើងដែលគេដឹងថាយើងមានការរំពឹងទុកលើគណបក្សណាមួយពួកគេបានបង្កើតជាការជជែកដេញដោលនិងពិភាក្សាលើបណ្តាញសង្គមដែលជាការក្លែងបន្លំខ្លឹមសារដើម”។

“យើងគិតថាប្រសិនបើទំនាក់ទំនងលើបណ្តាញសង្គមទាំងនោះមានប្រភពចេញពីប្រទេសចិននោះគីជាគោលដៅវាយប្រហារលើការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។ យុទ្ធនាការនេះអាចបង្ហាញឲ្យយើងឃើញច្បាស់នូវប្រភពដែលអាចកំណត់គោលដៅជាក់លាក់បានថាចេញមកពីប្រទេសចិន”។

ក្រុមហ៊ុន Facebook (Meta) បានតាមដានប្រភពដែលមានបណ្តាញទំនាក់ទំនងជាមួយនឹងប្រទេសចិនក៏ប៉ុន្តែនៅមិនទាន់អាចសន្មតបានថាពួកគេជាសមាជិករបស់រដ្ឋាភិបាលចិននោះទេ។

ប្រភពដ៏មានសក្តានុពលបំផុតលើបណ្តាញទំនាក់ទំនងបែបនេះនៅតែមានជាបន្តបន្ទាប់ដូចជានៅក្នុងប្រទេសរុស្ស៊ីជាដើម ដែលពួកគេធ្វើកិច្ចប្រតិបត្តិការចេញពីប្រទេសរុស្សីដោយផ្តោតលើការបំផ្លិចបំផ្លាញការគាំទ្រសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន នេះបើយោងតាមក្រុមហ៊ុន Facebook (Meta)  បានលើកឡើង ។

គេហទំព័រដែលមានទំនាក់ទំនងជាមួយយុទ្ធនាការដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីនាពេលថ្មីៗនេះបានផ្លាស់ប្តូរទៅប្រើប្រាស់សង្រ្គាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដើម្បីធ្វើឲ្យខូចមុខមាត់របស់សហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍សន្តិសុខជាតិរបស់អាមេរិក។

  • ការប្រឌិតព័ត៌មានដែលធ្វើឲ្យលេចធ្លាយ

ក្រុមសន្តិសុខរបស់ Facebook (Meta)  រំពឹងថាកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិសុខនៅមុនការបោះឆ្នោតនាពេលខាងមុខមានរួមបញ្ចូលទាំងការ “ការលេចធ្លាយ” ព័ត៌មានក្លែងក្លាយដែលសន្មត់ថាត្រូវបានគេលួចចូលទៅប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។

ក្រុមហ៊ុនបានរកឃើញរួចហើយនូវយុទ្ធនាការដ៏មានឥទ្ធិពលមួយដែលព្យាយាម “ប្លន់” យកគណនីរបស់បុគ្ហលដ៏មានឥទ្ធិពលដើម្បីបង្ហោះសារនយោបាយប្រឌិតឡើងលើបណ្តាញទំនាក៉ទំនងសង្គម នេះបើយោងតាមការគូសបញ្ជាក់របស់ក្រុមសន្តិសុខរបស់ Facebook (Meta)  ។

លោក Nimmo បាននិយាយថា “យើងសង្ឃឹមថាបុគ្គលម្នាក់ៗនិងបង្ហាញពីឆន្ទ:របស់ខ្លួនក្នុងការរក្សាការពារគណនីផ្ទាល់ខ្លួននៅក្នុងខណ:ពេលដែលមានការចូលរួមក្នុងមាតិកានយោបាយតាមបណ្តាញអ៊ីនធឺណិត” ។

“សម្រាប់​អ្នក​នយោបាយវិញគឺ​ជា​រឿង​សំខាន់ណាស់​ដែលពួកគេ​ត្រូវតែ​ដឹង​ថាដំណឹងទាក់ទងនិងសភាពការ​​តានតឹងផ្នែកនយោបាយ​របស់​គណបក្ស​កាន់​អំណាច​អាចធ្លាក់​ចូល​ទៅ​ក្នុង​ដៃជនបរទេសដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ​”។

យុទ្ធនាការឆបោកតាមអ៊ីនធឺណិតបានពង្រីកវិសាលភាពលើសពីដែនសមត្តិកិច្ចរបស់ក្រុមសន្តិសុខក្រុមហ៊ុន Facebook (Meta) នៅលើបណ្តាញសង្គមផ្សេងៗទៀតដូចជា ប្លុក វេទិកាជជែក និងគេហទំព័រ នេះបើយោងតាមរបាយការណ៍សុវត្ថិភាពរបស់ក្រុមសន្តិសុខក្រុមហ៊ុនហ៊ុន Facebook (Meta) ។

លោក Nathaniel Gleicher ដែលជាប្រធានគោលនយោបាយសន្តិសុខ បាននិយាយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានថា បញ្ញាសិប្បនិម្មិតជំនាន់ (AI) ដែលរួមមានកម្មវិធីដូចជា ChatGPT កំពុងត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់មាតិកាក្លែងក្លាយសម្រាប់យុទ្ធនាការឆបោកទាំងនេះ។

លោក Gleicher បាននិយាយថា “ជនគំរាមកំហែងតាមអ៊ីនធឺណិតអាចប្រើ AI ជំនាន់ថ្មី ដើម្បីបង្កើតបរិមាណដ៏ច្រើននៃមាតិកាដែលគួរឲ្យជឿជាក់ ទោះបីជាពួកគេមិនមានជំនាញវប្បធម៌ ឬភាសាដើម្បីនិយាយទៅកាន់ទស្សនិកជនរបស់ពួកគេក៏ដោយ” ។

“គួបផ្សំជាមួយនឹងយុទ្ធនាការបោះឆ្នោតសាកលរបស់អាមេរិកនៅក្នុងឆ្នាំ ២០២៤ មានន័យថាយើងទាំងអស់គ្នាត្រូវត្រៀមខ្លួនរួចជាស្រេចដើម្បីការពារនិងបន្តវិវឌ្ឍខ្លួនក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះប្រកបដោយប្រសិទ្ធភាព”៕

ប្រភព៖ AFP