អន្តរជាតិ

កូរ៉េខាងត្បូងគ្រោងសហការជាមួយ SpaceXក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងបង្អស់

ប្រែសម្រួល៖ សហការី

ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយថាខ្លួននឹងប្រើរ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងបង្អស់របស់ខ្លួននៅព្រឹកថ្ងៃសោរ៍ដើម្បីបង្កើនការរត់ប្រណាំងផ្នែកអវកាសនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងរបស់ខ្លួនទៅទីអវកាសកាលពីខែមុន។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថាផ្កាយរណបឈ្លបយកការណ៍របស់ក្រុងសេអ៊ូល ដែលប្រើគ្រាប់រ៉ុក្កែត SpaceX Falcon ៩ របស់ Elon Muskសម្រាប់ជាយានចម្លងនោះនឹងត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអវកាសអាមេរិក Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅវេលាម៉ោង ០៣១៩ ម៉ោងទីក្រុងសេអ៊ូល ម៉ោង ២ និង ១៩ នាទីព្រឹកថ្ងៃសោរ៏ម៉ោងនៅប្រទេសសិង្ហបុរី ។

ផ្កាយរណបឈ្លបយកការណ៍របស់ទីក្រុងសេអ៊ូល ដែលដឹកដោយគ្រាប់រ៉ុក្កែត SpaceX Falcon 9 របស់ Elon Musk នឹងហោះចេញពីមូលដ្ឋានទ័ពអវកាសអាមេរិក Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ (រូបថត៖ X/SpaceX)

ក្រុមហ៊ុន SpaceX បានចេញផ្សាយរូបភាពគ្រាប់រ៉ុក្កែត Falcon 9 របស់ខ្លួនដែលបានដំឡើងបញ្ឈរនៅលើងជើងទម្របាញ់បង្ហោះគ្រាប់រ៉ុក្កែតដែលមានអក្សរបង្ហាញថា “KOREA” បង្កប់នៅលើតួនៃគ្រាប់រ៉ុក្កែត។

ប្រសិនបើផ្កាយរណបឈ្លបយកការណ៍ត្រូវបានហោះចូលទៅក្នុងគន្លងបានដោយជោគជ័យ កូរ៉េខាងត្បូងនឹងទទួលបាននូវផ្កាយរណបចារកម្មដែលផលិតនៅក្នុងស្រុកជាលើកដំបូងបង្អស់របស់ខ្លួន ដើម្បីតាមដានសកម្មភាពយោធារបស់ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

ទីក្រុងសេអ៊ូលគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួនបួនបន្ថែមទៀតនៅចុងឆ្នាំ ២០២៥ ដើម្បីពង្រឹងសមត្ថភាពឈ្លបយកការណ៍របស់ខ្លួននៅភាគខាងជើងប្រទេស។

ផ្កាយរណបរបស់ក្រុងសេអ៊ូល អាចចាប់បានរូបភាពដ៏តូចៗក្នុងទំហំ ៣០សង់ទីម៉ែត្រ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថាផ្កាយរណបចារកម្មនេះគ្រោងបង្ហោះចូលទៅក្នុងគន្លងនៅចម្ងាយចាប់ពី ៤០០គីឡូម៉ែត្រ ទៅ ៦០០គីឡូម៉ែត្រពីលើផែនដី។

គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្ម Malligyong-1 ត្រូវបានបាញ់បង្ហោះ ដូចដែលរដ្ឋាភិបាលកូរ៉េខាងជើងអះអាងថា នៅក្នុងទីតាំងដែលត្រូវបានផ្តល់ឱ្យជាខេត្ត North Gyeongsang ប្រទេសកូរ៉េខាងជើង នៅក្នុងរូបភាពចែកចាយនេះ ទទួលបានដោយ Reuters នៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2023។ (រូបថត៖ KCNA)

មន្ត្រីក្រសួងការពារជាតិបាននិយាយថា “ដោយពិចារណាលើសមត្ថភាពរបស់វាសម្រាប់ការសង្កេតលើភពផែនដីបច្ចេកវិទ្យាផ្កាយរណបរបស់យើងជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៅទូទាំងពិភពលោក” នេះបើយោងតាមការដកស្រង់សម្តីដោយ Yonhap ។

ការបាញ់បង្ហោះនេះនឹងត្រូវធ្វើឡើងក្នុងរយ:ពេលមិនដល់ពីរសប្តាហ៍នោះទេគឺនៅក្រោយពេលដែលក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាបានដោយជោគជ័យដែលបានហោះចូលទៅក្នុងគន្លងតារាវិថីបានយ៉ាងល្អ។

សាស្ត្រាចារ្យសិក្សាផ្នែកយោធានៅសាកលវិទ្យាល័យ Sangji លោក Choi Gi-il បានប្រាប់ AFP ថា “រហូតមកទល់នឹងពេលនេះ យោធាកូរ៉េខាងត្បូងបានពឹងផ្អែកខ្លាំងលើផ្កាយរណបចារកម្មយោធាដែលគ្រប់គ្រងដោយកងទ័ពអាមេរិក” ។

លោកបាននិយាយថា ខណៈពេលដែលកូរ៉េខាងត្បូង “ទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាត្រូវបានចំណាយពេលដ៏យូរក្នុងការកសាងផ្កាយរណបឈ្លបយកការណ៍យោធារបស់ខ្លួននេះគឺដោយសារតែមានឧបសគ្គផ្នែករចនាបច្ចេកវិទ្យាកម្រឹតខ្ពស់” ។

លោក Choi បាន​និយាយ​ថា “រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ត្រូវ​តែ​បង្ហាញ​ថាពួកគេ​ក៏​អាច​ចាប់យករូបភាពយក​វា​បាន​ដែរ”។

អ្នកជំនាញបាននិយាយថា បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​យោធាដោយផ្ទាល់របស់​ខ្លួន​បាន​ដោយ​ជោគជ័យ​​កូរ៉េ​ខាងជើងបានដាក់ផ្កាយរណបឈ្លបយកការណ៍ដែលកំពុងដំណើរការទៅក្នុងគន្លងនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រមូលព័ត៌មានរបស់កូរ៉េខាងជើង ជាពិសេសលើកូរ៉េខាងត្បូង និងផ្តល់ទិន្នន័យសំខាន់ៗនៅក្នុងជម្លោះយោធាណាមួយ។

គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្ម Malligyong-1 ត្រូវបានបាញ់បង្ហោះ ដូចដែលរដ្ឋាភិបាលកូរ៉េខាងជើងអះអាងថា នៅក្នុងទីតាំងដែលត្រូវបានផ្តល់ឱ្យជាខេត្ត North Gyeongsang ប្រទេសកូរ៉េខាងជើង នៅក្នុងរូបភាពចែកចាយនេះ ទទួលបានដោយ Reuters នៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2023។ (រូបថត៖ KCNA )

ចាប់តាំងពីការបាញ់បង្ហោះកាលពីសប្តាហ៍មុនមក កូរ៉េខាងជើងបានអះអាងថា ពួកគេមានកែវភ្នែកថ្មីសំកាំងមើលពីលើមេឃដែលបានចាប់យករូបភាពនៃទីតាំងយោធាសំខាន់ៗរបស់អាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជារូបភាពរបស់រដ្ឋធានីរ៉ូមនៃប្រទេសអ៊ីតាលីផងដែរ។

ទោះជាយ៉ាងណាក៏ដោយក៏ផ្កាយរណបឈ្លបយកការណ៍របស់កូរ៉េខាងជើងនេះនៅមិនទាន់បាន​បង្ហាញ​ពី​រូបភាពដែចាប់យកដោយ​ផ្កាយរណប​​ដែល​ខ្លួន​អះអាង​ថាអាចចាប់បានរូបភាពនោះនៅឡើយទេ​។

ការបាញ់បង្ហោះផ្កាយរណប “Malligyong-1” កាលពីសប្តាហ៍មុនគឺជាការប៉ុនប៉ងលើកទីបីរបស់ទីក្រុងព្យុងយ៉ាងក្នុងការដាក់ផ្កាយរណបប្រភេទនេះទៅលើគន្លងគោចរ ក្រោយពីទទួលបរាជ័យចំនួនពីរលើកនៅក្នុងខែឧសភា និងខែសីហាកន្លងមក។

ក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានទទួលជំនួយបច្ចេកទេសពីទីក្រុងមូស្គូ ជាថ្នូរនឹងការផ្គត់ផ្គង់អាវុធសម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាមរវាងរុស្ស៊ីជាមួយអ៊ុយក្រែន៕