កីឡា

Real Madrid ទទួលបានចំណាត់ថ្នាក់កំពូល បន្ទាប់ពីយកឈ្នះ Napoli 4-2

ប្រែសម្រួល៖ ស.សម្បត្តិ

គ្រាប់បាល់ចុងម៉ោងចំនួនពីររបស់កីឡាករ Nico Paz និង Joselu វ័យ 19 ឆ្នាំបានជួយឱ្យក្រុម Real Madrid យកឈ្នះលើក្រុម Napoli ក្នុងលទ្ធផល 4-2 កាលពីថ្ងៃពុធ ដោយរក្សាបានតំណែងកំពូលក្នុងក្របខ័ណ្ឌ Champions League ពូល C ជាមួយនឹងការប្រកួតនៅសល់មួយជុំទៀត។

ម្ចាស់ជើងឯក 14 សម័យកាលដែលបានរក្សាសិទ្ធិទៅវគ្គ 16 ក្រុមចុងក្រោយបានរក្សាកំណត់ត្រា 100 ភាគរយរបស់ពួកគេ និងមាន 15 ពិន្ទុពី 5 ប្រកួតដែលមាន 8 ពិន្ទុនាំមុខក្រុមជើងឯកអ៊ីតាលី៕

ប្រភព៖ Reuters