អន្តរជាតិ

តម្លៃប្រេងបានធ្លាក់ចុះដោយសារមានការកាត់បន្ថយនូវតម្រូវការក្នុងប្រទេសចិន

ប្រែសម្រួល៖សហការី

នៅថ្ងៃព្រហស្បតិ៍តម្លៃប្រេងបានធ្លាក់ចុះនៅលើទីផ្សារជួញដូររបស់អាស៊ីនេះបើយោងតាមទិន្នន័យរបស់ទីផ្សារចិនដែលផ្ទុយពីការរំពឹងទុក។ អ្នកវិនិយោគមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាហក់ឡើងចុះនៃតម្លៃប្រេងនៅលើទីផ្សារនៅមុនពេលមកដល់នៃកិច្ចប្រជុំ OPEC បូកដែលគេរំពឹងថានិងមានការកាត់បន្ថយការផលិត។

សន្ទស្សន៍ប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ២៨ សេនស្មើនឹង ០.៣ ភាគរយ មានតម្លៃត្រឹមតែ ៨២.៩០ ដុល្លារក្នុងមួយបារ៉ែលគិតមកត្រឹមម៉ោង ០០២៤ GMT ខណៈដែលសន្ទស្សន៍ប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ២៤សេនស្មើនឹង ០.៣ ភាគរយ មានតម្លៃត្រឹម តែ៧៧.៦៨ ដុល្លារក្នុងមួយបារ៉ែល។

បើយោងតាមការស្ទង់មតិកាលពីថ្ងៃព្រហស្បតិ៍នៅតាមរោងចក្រផលិតប្រេងបានបង្ហាញថារោងចក្រផលិតប្រេងរបស់ចិនបានចុះកិច្ចសន្យារយៈពេលពីរខែជាប់ៗគ្នាបើគីតមកទល់នឹងខែវិច្ឆិកានេះហើយសន្ទុះនៃការផលិតមានល្បឿនលឿនជាងការរំពឹងទុក។ យោងតាមការស្ទង់មតិបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថាមានការស្នើសុំឲ្យចេញគោលនយោបាយគាំពារបន្ថែមទៀតដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសចិនដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក។

សន្ទស្សន៍ក្នុងការគ្រប់គ្រងការទិញប្រេងជាផ្លូវការ (PMI) បានធ្លាក់ចុះដល់ ៤៩.៤ នៅក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលាគឺ ៤៩.៥ ឃើញថាមានការធ្លាក់ចុះ០.៥០។ អ្នកវិភាគដែល Reuters បានធ្វើការស្ទង់មតិមានការរំពឹងទុកថានឹងអាចកើនឡើងដល់ ៤៩.៧ ។

កាលពីថ្ងៃពុធ រដ្ឋបាលគ្រប់គ្រងថាមពលរបស់អាមេរិកបានរាយការណ៍ថាកំណើនដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ស្តុកប្រេងចម្រាញ់របស់អាមេរិកកាលពីសប្តាហ៍មុនបានបង្ហាញពីតម្រូវការចុះខ្សោយ។ ទិន្នន័យ​បាន​បង្ហាញ​ថា ស្តុក​សាំង​ក៏​បាន​កើន​ឡើង​ច្រើន​ជាង​ការ​រំពឹង​ទុកផងដែរ។

ទីផ្សារជួញដូររប្រេងនៅក្នុងជុំមុនៗបានរកឃើញថាតម្លៃប្រេងត្រូវបានកំណត់ដោយក្រុម OPEC+ ដែលជាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដូចជារុស្ស៊ីជាដើម។

សមាជិកនៃអង្គការ OPECបូក នឹងរៀបចំកិច្ចប្រជុំដើម្បីតាក់តែងគោលនយោបាយនៅក្នុងថ្ងៃព្រហស្បតិ៍នេះ។ ការពិភាក្សានៅមុនកិច្ចប្រជុំគឺផ្តោតលើការកាត់បន្ថយលទ្ធកម្មបន្ថែមទៀត បើទោះបីជាព័ត៌មានលម្អិតនៅមិនទាន់អនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណ:ក៏ដោយក៏ប្រភពស្និទ្ធនឹងក្រុមប្រទេសទាំងនេះបានប្រាប់ Reuters យ៉ាងដូវច្នេះ។

របាយការណ៏មួយផ្សេងទៀតដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា ការកាត់បន្ថយលទ្ធកម្មប្រេងអាចមានរហូតដល់ទៅជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ៕

ប្រភព៖ Reuters