សន្ដិសុខសង្គម

ខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់របួសធ្ងន់ម្នាក់ សង្ស័យរឿងគំនុំ

បាត់ដំបង៖ខ្មាន់កាំភ្លើងសម្រុកចូលផ្ទះពលរដ្ឋបាញ់៤គ្រាប់ម្ចាស់ផ្ទះរងរបួសធ្ងន់សមត្ថកិច្ចកំពុងបង្កើនការស្រាវជ្រាវ។

ករណីបាញ់បោះសេរីនេះបានកើតឡើងនៅវេលាម៉ោងជាង០៤:០០នាទីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរខ្លោងទ្វារច្រកចូលរមណីយដ្ឋានភ្នំសំពៅ ក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា÷ ជនរងគ្រោះមានឈ្មោះអ៊ូច សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ មុករបរ គ្រូបង្រៀននិងជាជាងជួសជុលទូរស័ព្ទ រស់នៅភូមិ ឃុំកន្លែងកើតហេតុខាងលើ។

មុនពេលកើតជនរងគ្រោះខណ:កំពុងធ្វើការងារដូចធម្មតានៅផ្ទះជាកន្លែងលក់ដូរ ស្រាប់តែមានជនមិនស្គាល់មុខចូលមកបាញ់ដល់ក្នុងផ្ទះអស់ចំនួន៤គ្រាប់ បណ្ដាលអោយត្រូវពោះ១គ្រាប់ ត្រូវដៃ២គ្រាប់រងរបួស់ធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់ពិនិត្យ នឹងដុតដៃជើងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញចាប់ខ្លួនជនដៃដល់៕