សេដ្ឋកិច្ច

កសិករខេត្តព្រះវិហារ មានកម្លាំងចិត្តក្នុងការប្រមូលផលដំឡូងមី ដោយមានតម្លៃខ្ពស់

ដោយ៖វិចិត្រ
ព្រះវិហារ៖ប្រជាពលរដ្ឋខេត្តព្រះវិហារមានកម្លាំងចិត្ត ក្នុងការប្រមូលផលដំឡូងមីដោយឆ្នាំនេះមានតម្លៃខ្ពស់គួរសម។រដូវត្រូវប្រមូលផលដំឡូងមីស្រស់ដើម្បីលក់ឱ្យឈ្មួញ រួចនាំចេញទៅលក់បន្តនៅប្រទេសជិតខាង។ដំណាំដំឡូងឆ្នាំនេះបើធៀបតម្លៃឆ្នាំកន្លងទៅគឺខុសគ្នាប្រមាណ៣០ទៅ៤០រៀលក្នុង១គីឡូក្រាម។

ម្ចាស់ចម្ការដំឡូងបានឱ្យដឹងថា ដោយសាតែឆ្នាំនេះទឹកភ្លៀងបានធ្លាក់ដើមឆ្នាំ ធ្វើឱ្យពួកគាត់បានដំណើរការដាំទាន់ពេលវេលា ហើយដំឡូមីក៏លូតលាស់ល្អគ្រប់ទីកន្លែង។ដំណាំដំឡូងនេះវាអាស្រ័យដោយដីតាមតំបន់ ព្រោះតំបន់ខ្លះដីមានជីជាតិល្អក្នុង១ហិកតា អាចទទួលផលពី២៥តោនទៅ៣០តោន។តែបើយើងដាំចោលមិនសូវថែទាំនោះគឺ១ហិកតាទទួលផលបានតែ១០ទៅ១៥តោនប៉ុណ្ណោះ។

តែទោះយ៉ាងណាឆ្នាំនេះក្រុមឈ្មួញ បានដាក់ផ្លាកតម្លៃក្នុងការប្រមូលទិញដំឡូងស្រស់មួយគីឡូក្រាមពី៤០០ទៅ៤១០រៀល។ចំណែកដំឡូងក្រៀមល្អក្នុងមួយគីឡូក្រាមតម្លៃពី១.០៣០ទៅ១.០៥០រៀល។តែដំឡូងក្រៀមមិនសូវល្អបានត្រឹម ៩៥០ទៅ៩៨០រៀលក្នុងមួយគីឡូក្រាម៕