សន្ដិសុខសង្គម

កម្លាំងជលផលកំពង់ឆ្នាំង ចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់

ដោយ៖វិចិត្រ
កំពង់ឆ្នាំង៖កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបឧបករណ៍ខុសច្បាប់ និងដកហូតសម្ភារល្មើសយកដុតកម្ទេចចោល។ការបង្ក្រាបនៅម្តុំឆ្នុកអណ្តែង ភូមិភ្លង ឃុំពាមឆ្កោក និងបឹងធំ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ជាមួយសហគមន៍ភូមិថ្មី-សហគមន៍ស្វាយរំពារសែនជ័យ។កម្លាំងបានបង្ក្រាបបទល្មើសនេសាទរបាំងលូ-សាច់អួនរាំងភ្ជិតព្រែកនិងបឹង។

ក្នុងនោះក្រុមការងារបានរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមានដូចជា របាំងសាច់អួនរាំងភ្ជិតព្រែក បឹងចំនួន៦កន្លែងប្រវែង៣០០ម៉ែត្រ-លូសាច់អួនក្រឡាញឹកចំនួន៨-ឈើបង្គោល២០០ដើម និងចាក់លែងត្រីចម្រុះប្រមាណ៥០គីឡូក្រាមចូលបឹងធម្មជាតិវិញ៕