សន្ដិសុខសង្គម

សមត្ថកិច្ចបង្ក្រាបឈើរាប់សិប ម៉ែត្រគូបក្នុងក្រុមហ៊ុនចំការចេករបស់វៀតណាមមួយនៅខេត្តស្ទឹងត្រែង

ដោយ៖សុខុម
ស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំដោយស្ថាប័នអយ្យការចុះបង្ក្រាបឈើជាច្រើនម៉ែត្រគូបនៅក្នុងក្រុមហ៊ុនចំការចេករបស់វៀតណាមមួយកន្លែងស្ថិត
នៅតាមបណ្តោយផ្លូវជាតិលេខ៧ភូមិរិទ្ធិសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រុមហ៊ុនចំការចេកនោះ ក្រៅពីដាំដំណាំកសិកម្ម គឺពុំមានសិទ្ធិក្នុងការទិញលក់ឬដឹកជញ្ជូនផលអនុផលព្រៃឈើនោះទេ បើមានសិទ្ធិក៏ត្រូវមានប្រភពទីតាំងព្រៃសម្បទានពីរដ្ឋច្បាស់លាស់ និងត្រូវមានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើត្រឹមត្រូវផងដែរ។


ឈើទាំងអស់ដែលសមត្ថកិច្ចចុះបង្ក្រាបនោះមិនទាន់វល់វែងនៅឡើយ។ប៉ុន្តែអាចប៉ាន់ប្រមាណថា៖មានចាប់ពី៣៥ទៅ៤០ម៉ែត្រគូប
។ឈើទាំងអស់នោះឈ្មួញអាចនឹងមានការស៊ុមគ្រលុំគ្នាជាមួយអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនកាប់មកពីខាងក្រៅយកមកស្តុកៗដើម្បីលើកដាក់តាមរថយន្តធំៗចេញពីដែនដីគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡឆ្ពោះទៅកាន់ទីផ្សារគោលដៅណាមួយ។

ប៉ុន្តែមន្ត្រីជំនាញមួយរូបលើកឡើងថាឈើទាំងអស់នោះគឺក្រុមហ៊ុនចំការចេក បញ្ជាទិញពីប្រភពខាងក្រៅដឹកចូលក្រុម
ហ៊ុន ដើម្បីសាងសង់ផ្ទះឱ្យកម្មករ ទៅវិញ។ឈើដែលសមត្ថកិច្ចចុះទៅនោះគឺជាប្រភេទឈើក្រៅលំដាប់ថ្នាក់៕