អន្តរជាតិ

យន្តហោះទ័ពអាកាសអាមេរិបានធ្លាក់នៅភាគខាងលិចប្រទេសជប៉ុនដោយមានមនុស្ស៨នាក់ជិះនៅលើនោះ

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃពុធ ២៩ វិច្ឆិកា ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបានរាយការណ៏ថាយន្តហោះរបស់កងទ័ពអាកាសអាមេរិកប្រភេទ V-22 Osprey បានធ្លាក់នៅជិតកោះមួយនៃភាគខាងលិចរបស់ប្រទេសជប៉ុន ដោយមានមនុស្សចំណួន ៨ នាក់ជិះនៅលើយន្តហោះនោះ។

អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុនបានបន្តថា ពួកគេបានដាក់ពង្រាយទូកល្បាត និងយន្តហោះដើម្បីរុករកទៅកាន់ទីតាំងដែលយន្តហោះបានធ្លាក់នៅក្បែរកោះ Yakushima ក៏ប៉ុន្តែនៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមអំពីឧបទ្ទវហេតុនេះនៅឡើយទេ រួមទាំងជោគវាសនារបស់អ្នកជិះនៅលើយន្តហោះនោះផងដែរ។

អ្នក​នាំ​ពាក្យ​របស់កង​យោធា​អាមេរិក​ប្រចាំ​តំបន់​បាន​ថ្លែង​ថា ពួកគេ​កំពុងតែ​ប្រមូល​ព័ត៌មានលម្អិត​អំពី​ឧប្បត្តិហេតុ​នេះ។

បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ជប៉ុនបានរាយការណ៍ដោយធ្វើការដកស្រង់សម្តីរបស់អាជ្ញាធរក្នុងតំបន់ថា ឧបទ្ទវហេតុធ្លាក់យន្តហោះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ២.៤៧ យប់ម៉ោងនៅក្នុងស្រុកនៅជិតអាកាសយានដ្ឋានរបស់កោះនេះសាក្សីបាននិយាយថាហាក់ដូចជាម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះទំនងជាឆេះនៅក្នុងខណ:ដែលវាកំពុងធ្លាក់។

លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យអវកាសជប៉ុនបាននិយាយថា យន្តហោះនេះបានបាត់សញ្ញាទាក់ទងពីរ៉ាដានៅវេលាម៉ោង ២.៤០ នាទីយប់ ម៉ោងនៅក្នុងស្រុក។

យន្តហោះ Osprey របស់អាមេរិកក៏ធ្លាប់បានធ្លាក់នៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសអូស្ត្រាលីកាលពីខែសីហាក្នុងខណៈពេលដែលកំពុងដឹកជញ្ជូកងទ័ពធ្វើសមយុទ្ធយោធាដោយបានសម្លាប់ទាហានម៉ារីនអាមេរិកចំនួនបីនាក់ផងដែរ។

កាលពីខែធ្នូ ឆ្នាំ ២០១៦ យន្តហោះមួយទៀតបានធ្លាក់នៅក្នុងមហាសមុទ្រ ក្បែរកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុនជាហេតុបង្ខំឲ្យយន្តហោះយោធាអាមេរិក ចុះចតជាបណ្តោះអាសន្ន។

យន្តហោះ tilt-rotor ដែលអាចហោះហើរបានទាំងឧទ្ធម្ភាគចក្រ និងយន្តហោះស្លាបអាចដំណើរការដោយកងម៉ារីន និង កងនាវាចរអាមេរិក និង កងកម្លាំងស្វ័យការពារជប៉ុន។

ការដាក់ពង្រាយយន្តហោះ Osprey នៅក្នុងប្រទេសជប៉ុនឃើញថាមានសភាពចម្រូងចម្រាស ដោយសារមានអ្នករិះគន់ជាច្រើនបាននិយាយថា យន្តហោះកូនកាត់ប្រភេទនេះ ងាយនឹងមានគ្រោះថ្នាក់ខ្លាំងណាស់។ ប៉ុន្តែកងយោធាអាមេរិក និងជប៉ុននិយាយថាវាមានសុវត្ថិភាពជាធម្មតាទេ៕

ប្រភព៖ Reuters