អន្តរជាតិ

តម្លៃប្រេងសាំងសម្រាប់យន្តហោះនៅអាស៊ីបានហក់ឡើងខ្ពស់

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអង្គារ តម្លៃប្រេងឥន្ធនៈសម្រាប់​យន្តហោះនៅអាស៊ីបានកើនឡើងដល់កម្រិតខ្ពស់បើធៀបនឹងប្រេងសាំងធម្មតានៅក្នុងរយៈពេល ៥ ឆ្នាំ ដែលមានសន្ទុះហក់ឡើងខ្លាំងមកវិញដោយសារមានតម្រូវការច្រើនសម្រាប់ឥន្ធនៈដែលប្រើសម្រាប់កម្តៅក្នុងរដូវរងា និងសម្រាប់យន្តហោះ នេះបើយោងតាមទិន្នន័យ និងប្រភពពាណិជ្ជកម្មរបស់ LSEG ។

ការហក់ឡើងភ្លាមៗនៃចំណាត់ថ្នាក់ប្រចាំខែដែលមានតម្លៃខុសគ្នារវាងប្រេងសាំង និងប្រេងយន្តហោះ ទៅតាមការជួញដូរនៅលើទីផ្សារក្នុងតម្លៃបុព្វលាភ ៨៥ សេនក្នុងមួយធុងនៅចន្លោះពេលបិទទីផ្សារគឺជាការឡើងថ្លៃក្នុងកម្រិតខ្ពស់បំផុតបើធៀបពីដើមឆ្នាំ ២០១៩ ឃើញថាបុព្វលាភកើនឡើងចាប់ពី ៥០ សេនក្នុងមួយថ្ងៃនេះបើយោងតាមការបង្ហាញទិន្នន័យរបស់LSEG ។

ចំណាត់ថ្នាក់ដែលបានហក់ឡើងវិញកាន់តែខ្ពស់បានក្លាយជាការលើកទឹកចិត្តដល់ក្រុមហ៊ុនចម្រាញ់ប្រេង ផលិតឥន្ធនៈសម្រាប់យន្តហោះបានកាន់តែច្រើនឡើងថែមទៀត ជំនួសឲ្យប្រេងសាំង ដែលអាចរឹតបន្តឹងការផ្គត់ផ្គង់នៅគ្រាចុងក្រោយក្នុងខណៈដែលប្រទេសចិនកំពុងកាត់បន្ថយការនាំចេញដោយសារក្រុមហ៊ុនចម្រាញ់ប្រេងរបស់ខ្លួនជិតអស់កូតាសម្រាប់ការនាំចេញផងដែរ។

តម្រូវការនៅលើទីផ្សារកំពុងឈានទៅរកកង្វះខាតប្រេងកាន់តែខ្លាំងក្នុងអំឡុងរដូវរងានៅអឌ្ឍគោលខាងជើង និងក្នុងរដូវកាលធ្វើដំណើរកម្សាន្តនៅចុងឆ្នាំនេះ។

អឺរ៉ុប និងសហរដ្ឋអាមេរិកក៏កំពុងទាញយកការផ្គត់ផ្គង់ប្រេងយន្តហោះបន្ថែមទៀតពីអាស៊ី ដើម្បីបន្ថយការនាំចូលពីមជ្ឈិមបូព៌ា ដោយសារកង្វះខាតការចម្រាញ់ប្រេងនៅទីនោះ និងនៅសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យតាមដានរបស់ Kpler និងប្រភពទីផ្សារពាណិជ្ជកម្មបីផ្សេងទៀតដែលមានមូល

ដ្ឋាននៅប្រទេសសិង្ហបុរី។

យោងតាមកំណត់ត្រារបស់អតិថិជនអ្នកវិភាគ FGE បាននិយាយថា “ការកើនឡើងនៃការទាញយកប្រេងកាតចូលសម្រាប់ផលិតប្រេងម៉ាស៊ូតដើម្បីបំពេញតម្រូវការក្នុងរដូវរងានៅអឺរ៉ុប” គឺជាការរួមចំណែកបន្ថែមទៀតក្នុងការធ្វើឲ្យចំណាត់ថ្នាក់កាន់តែហក់ឡើងជាវិជ្ជមាន។

បើយោងតាមទិន្នន័យ Kpler បានបង្ហាញថា ប្រេងប្រមាណ ២៨៧,០០០ តោននៃការស្តុកប្រេងឥន្ធនៈយន្តហោះចេញពីអាស៊ីឦសាននៅក្នុងខែវិច្ឆិកាត្រូវបាននាំចេញទៅអឺរ៉ុបភាគពាយព្យ ទិន្នន័យរបស់ Kpler បានបង្ហាញឲ្យឃើញយ៉ាងដូច្នេះបើទោះបីជាការនាំចេញមានសភាពតឹងតែងក៏ដោយ។

ទិន្នន័យរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ហៅថា Insights Global នៅហូឡង់ បានបង្ហាញថា ស្តុកឥន្ធនៈសម្រាប់យន្តហោះដែលបានរក្សាទុកក្នុងឃ្លាំងនៅក្នុងមជ្ឈមណ្ឌលចម្រាញ់ និងស្តុកទុកនៅ Amsterdam-Rotterdam-Antwerp (ARA) ក៏មានកម្រឹតទាបជាងឆ្នាំមុនដែរ។

បើយោងតាមទិន្នន័យរបស់ Kpler បានបង្ហាញថា ទំនិញនៅមជ្ឈិមបូព៌ាដែលហូរទៅកាន់អឺរ៉ុបភាគពាយ័ព្យសម្រាប់ស្តុកនៅក្នុងខែវិច្ឆិកានឹងឈានដល់កម្រិតទាបបំផុតចាប់តាំងពីខែមេសាមកគឺមានត្រឹមតែ ៥៩០,០០០ តោនតែប៉ុណ្ណោះ។

បើយោងតាមប្រភពពីរោងចក្រចម្រាញ់ប្រេងអាស៊ីឦសានបាននិយាយថា មជ្ឆត្តករបានបើកចំហសម្រាប់ការនាំចេញប្រេងយន្តហោះនៅអាស៊ីទៅកាន់ឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិកហើយអ្នកជំនួញត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនាំចេញឥន្ធនៈយន្តហោះដែលនៅក្នុងស្តុកនៅក្នុងពាក់កណ្តាលខែធ្នូទៅកាន់សហរដ្ឋអាមេរិកភ្លាមៗ ។

ប្រភពរោងចក្រចម្រាញ់ប្រេងនៅអាស៊ីឦសានទីពីរបាននិយាយថា ទំនិញឥន្ធនៈសម្រាប់យន្តហោះនាំចេញពីរោងចក្រចម្រាញ់ប្រេងរបស់កូរ៉េខាងត្បូងមួយចំនួនត្រូវបានលក់ក្នុងតម្លៃបុព្វលាភរួចទៅហើយគឺនៅក្នុងចន្លោះ ៧០ សេន ទៅ ១.៥០ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ស្តុកនៅខែធ្នូចាប់តាំងពីពីរសប្តាហ៍មុនដោយសារតែមានការបើកឱកាសឲ្យនាំចេញរបស់មជ្ឆត្តករ៕

ប្រភព៖ Reuters