សន្ដិសុខសង្គម

ឆេះផ្សារបុរីសន្តិភាព២អស់ជាង៤០០តូបរកមូលហេតុមិនទាន់ឃើញ

ដោយ:សុខុម
ភ្នំពេញ៖គ្រោះអគ្គិភ័យមួយបានលេបត្របាក់តូបផ្សារចំនួន៤១៩តូបនិងខូចខាតសម្ភារអស់ទាំងស្រុងនៅយប់រំលងអធ្រាត្រត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ចំណុចផ្សារបុរីសន្តិភាព២ ផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថាផ្សារខាងលើនេះគឺប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ៣២x១០០ ម៉ែត្រក្នុងនោះមានតូបតូចជាច្រើននៅជាប់គ្នា។ពេលកើតហេតុភ្លាមរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងរថយន្តជំនួយច្រើនគ្រឿងទៀតបានជួយអន្តរាគមន៍តាំងពីកើតហេតុរហូតពន្លត់ចប់ : នៅវេលាទីព្រឹកថ្ងៃ២៨ខែវិច្ឆិកាឆ្នាំ២០២៣។មកដល់ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុបង្កឲ្យមានអគ្គីភ័យកើតឡើងមិនទាន់ឃើញនៅឡើយ៕